មន្ទីរពេទ្យបង្អែកស្អាង បានប្រកាសកាលពីពេលថ្មីនេះថា សម្រាប់អ្នកដែលយកចិត្តទុកដាក់លើស្បែកប្រាកដជា ដឹងរួចហើយថា ឡេការពារកម្តៅថ្ងៃសំខាន់ខ្លាំងណាស់ចំពោះស្បែកមុខ និងតំបន់សំខាន់ៗផ្សេងៗទៀត ដូច្នេះ អ្នកមិនអាចរំលងឡេការពារកម្តៅថ្ងៃឡើយ ។ តែយ៉ាងណាក៏ដោយ ដើម្បីកុំឲ្យមានកំហុសឆ្គង ក្នុងការប្រើឡេការពារកម្តៅថ្ងៃរឿងទាំងនេះអ្នកគួរតែដឹង ៖
១. ជ្រើសរើសឡេការពារកម្តៅថ្ងៃទៅតាមប្រភេទស្បែកមុខ
កុំគិតថា ប្រើមួយណាក៏ដូចមួយណា សូម្បីតែឡេការពារកម្តៅថ្ងៃក៏អ្នកត្រូវរើសឲ្យត្រូវនឹងប្រភេទស្បែកមុខ ដែរ បើជាអុ្នកមុខស្ងួតទៅលេបប្រភេទស្បែកប្រេងក៏មិនត្រឹមត្រូវដែរ ។ ចឹងទើបតម្រូវឲ្យអ្នកដឹងពីប្រភេទស្បែកមុខខ្លួនឯងហើយប្រើប្រាស់ឲ្យត្រូវ។
២. បរិមាណត្រឹមត្រូវក្នុងការប្រើប្រាស់
ការលាប ឡេការពារកម្តៅថ្ងៃ គឺត្រូវលាបក្នុងបរិមាណគ្រប់គ្រាន់ ដើម្បីការពារពីការបំផ្លាញដោយកាំរស្មី ព្រះអាទិត្យ។ ជាទូទៅអ្នកទាំងអស់គ្នាអាច បរើម្រាមដៃដើម្បីវាស់បាន។ គឺ២ម្រាមដៃសម្រាប់មុខ និង១ ម្រាមដៃសម្រាប់ក។
៣. ឡេដែល មាន SPF 30 ទៅ 50+ , UVA UVB, និង PA++
អ្នកទាំងអស់គ្នា ពេល ទិញ ឡេការពារកម្តៅថ្ងៃ គួរតែជ្រើសយកឡេដែលមាន SPF 50+ និង UVA, និង PA++។ ដូច្នេះនៅពេលអ្នកប្រើប្រាស់ឡេដែលមាន SPF 50+ និង UVA, UVB គឺអ្នកពិតជាបានការពារ ស្បែក មុខពីការបំផ្លាញដោយកម្តៅព្រះអាទិត្យបានល្អ។
៤. សម្រាប់ស្បែកមុខប្រេង
អ្នកដែលគាត់ដឹងថា ខ្លួនឯងមានប្រភេទស្បែកមុខប្រេង សុំកុំប្រើឡេការពារកម្តៅថ្ងៃណាដែលមានសារជាតិ cousin or bb Cream ព្រោះវាអាចធ្វើឲ្យមានឡើងមុន និងរោលបាន។
ការថែរក្សាស្បែកមុខ គឺសំខាន់ ដូច្នេះកុំរំលងនូវចំណេះដឹងផ្នែកសម្រស់អី ព្រោះវាជាមូលដ្ឋានគ្រឹះមួយដែលជួយឲ្យអ្នកថែរក្សាមុខបានត្រឹមត្រូវ ៕