ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ពីការរកឃើញករណីជំងឺផ្តាសាយបក្សី (H5N1) លើកុមារាអាយុ ៥ឆ្នាំម្នាក់នៅខេត្តកំពត។ នេះគឺជាករណីទី ១២ ហើយសម្រាប់ឆ្នាំ ២០២៥ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសាធារណជន។
កុមារារូបនេះមានទីលំនៅភូមិកម្មករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។ អ្នកជំងឺមានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ បច្ចុប្បន្ន កុមារាកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ និងទទួលបានការយកចិត្តទុកដាក់យ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
តាមការស៊ើបអង្កេតបឋមបានបង្ហាញថា នៅផ្ទះកុមារាមានចិញ្ចឹមមាន់ប្រមាណ ៤០ក្បាល ហើយក្នុងចំណោមនោះ មានមាន់ ២ក្បាលបានឈឺ និងងាប់។ អ្វីដែលគួរឱ្យបារម្ភនោះគឺ កុមារារូបនេះចូលចិត្តលេងជាមួយកូនមាន់ជារៀងរាល់ថ្ងៃដែលនេះអាចជាតម្រុយដ៏សំខាន់នៃប្រភពចម្លង។
ក្រសួងសុខាភិបាល បានចេញវិធានការឆ្លើយតបបន្ទាន់ និងការអំពាវនាវដល់ប្រជាពលរដ្ឋ ភ្លាមៗបន្ទាប់ពីរកឃើញករណីក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានសហការយ៉ាងសកម្មជាមួយមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន
ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានក្រើនរំលឹកជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការ ប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះជំងឺផ្តាសាយបក្សី H5N1៕