ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុច៣ដែលគួរតែប្រយ័ត្នក្នុងពេលរួមភេទក្រោយសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ?
- ចំពោះអ្នកម្តាយដែលកើតដោយធម្មជាតិ ត្រូវការចំណាយពេល២ខែដើម្បីថែសុខភាព ទើបអាចធ្វើការរួមភេទបាន ព្រោះបើមិនអញ្ចឹងទេ សុខភាពនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ចំណែកម៉ាក់ៗដែលសម្រាលដោយវះកាត់ គឺត្រូវចំណាយពេលរាងយូរបន្តិច ព្រោះមុខរបួសមិនទាន់សះល្អ។ បើស្នាមដេរនោះសះលឿន ក្រោយ៣ខែអ្នកអាចរួមភេទបាន តែបើមិនទាន់ទេ គឺត្រូវចាំដល់ស្នាមដេរនោះសះសិន ទើបអាចរួមភេទបាន។
- ក្រោយសម្រាលកូនរួច ប្រព័ន្ធការពាររាងកាយអ្នកម្តាយអាចនឹងធ្លាក់ចុះ ដោយត្រូវការពេលចន្លោះពីកន្លះឆ្នាំទៅមួយឆ្នាំ ដើម្បីរឹងមាំឡើងវិញ។ ដូចនេះ ពេលដែលអ្នករួមភេទ គួរតែប្រយ័ត្នពីអនាម័យឲ្យបានខ្ពស់ ទើបមិនធ្វើឲ្យអ្នកកើតជំងឺផ្សេងៗបាន។
- ក្នុងពេលដែលអ្នកបំបៅទឹកដោះដល់កូន ជាពេលដែលអ្នកងាយមានផ្ទៃពោះខ្លាំងណាស់។ ដូចនេះ ក្នុងពេលរួមភេទគួរតែការពារឲ្យបានល្អ ព្រោះបើអ្នកមានមួយទៀត នឹងធ្វើឲ្យអ្នកងាយចាស់ ហើយប្រព័ន្ធការពាររាងកាយក៏ធ្លាក់ចុះសាហាវផងដែរ៕