ការរត់មិនត្រឹមតែធ្វើឱ្យអ្នកមានរាងស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យអ្នករស់នៅបានយូរផងដែរ។ ហើយខណៈដែលអ្វីៗទាំងអស់នេះស្តាប់មើលទៅអស្ចារ្យ វាគ្រាន់តែជាផ្នែកតូចមួយនៃអ្វីដែលកីឡាអាចផ្តល់ឱ្យអ្នកប៉ុណ្ណោះ។ វាមានឥទ្ធិពលលើរាងកាយរបស់អ្នកពីក្បាលរបស់អ្នករហូតដល់ចុងជើងរបស់អ្នក។ ប៉ុន្តែថ្ងៃនេះ អ្នកនឹងបានដឹងពីបញ្ហាខ្លះៗបានមកពីការរត់ហាត់ប្រាណ ដែលមនុស្សភាគច្រើនបានដឹង។
១. អ្នកអាចប្រែជាទាបជាងមុន
នៅពេលអ្នករត់កម្ពស់និងបរិមាណឌីសនៅចន្លោះឆ្អឹងកងខ្នង របស់អ្នកថយចុះគម្លាតពីគ្នា។ រឿងនេះកើតឡើងដោយសារតែការបាត់បង់ជាតិទឹកនិងការបង្ហាប់ចន្លោះ។ វាមិនដូចជាការហែលទឹកទេ ដែលធ្វើឱ្យអ្នកលូតកម្ពស់។ ជាសំណាងល្អ វាគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះព្រោះកំពស់របស់អ្នកនឹងត្រូវបានស្តារឡើងវិញ នៅពេលដែលអ្នកសម្រាកមួយរយៈ។
២. ម្រាមជើងអ្នកអាចប្រែជាខ្មៅ
ជាមួយនឹងជំហាននីមួយៗដែលអ្នកដើរលើដី ពេលកំពុងរត់ ម្រាមជើងរបស់អ្នកបានប៉ះផ្នែកខាងមុខនៃស្បែកជើងរបស់អ្នក។ ស្បែកជើងតូចនិងស្រោមជើងតឹង អាចច្របាច់ម្រាមជើងឱ្យស្ពៀត។ ហើយអ្វីៗទាំងអស់នេះ អាចនាំឱ្យមានការកកឈាម នៅក្រោមក្រចក ដែលធ្វើឱ្យក្រចកក្បែរជាខ្មៅ។
៣. អ្នកអាចមានបញ្ហាហៀរសំបោរ
នៅពេលអ្នករត់ អ្នកដកដង្ហើមលឿននិងជ្រៅ ដើម្បីអាចស្រូបយកខ្យល់បន្ថែមទៀត។ ខណៈពេលដែលធ្វើបែបនេះ អ្នកដកដង្ហើមដោយទាំងសារធាតុធ្វើឱ្យអាឡែរហ្សី ការបំពុលក្នុងខ្យល់ និង កម្ទេចកម្ទីក្នុងបរិយាកាស។ នេះធ្វើឱ្យផ្លូវដង្ហើមរបស់អ្នករលាកនិងធ្វើឱ្យច្រមុះរបស់អ្នកហូរសំបោរ៕