ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់ដែលមិនគួរដាក់ជាមួយនឹងទូរស័ព្ទ។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរទុកទូរស័ព្ទ និងកូនសោរក្នុងហោប៉ាវតែមួយទេ ព្រោះកូនសោរនោះអាចកកិតជាមួយនឹងអេក្រង់ទូរស័ព្ទ ដោយធ្វើឲ្យអេក្រង់ទូរស័ព្ទរបស់អ្នកអាចប្រេះ ឬមានស្នាមឆ្កូតបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- អ្នកមិនគួរយកកាតធនាគារទៅទុកក្នុងសំបកទូរស័ព្ទឡើយ ព្រោះយូរទៅលេខលើកាតនោះអាចរលុបបាន។ ជាពិសេស បើអ្នកបាត់ទូរស័ព្ទ កាតធនាគារនោះក៏អាចបាត់ទៅជាមួយគ្នាផងដែរ។ ដូចនេះ អ្នកមិនគួរទុកកាតក្នុងសំបកទូរស័ព្ទឡើយ។
- អ្នកក៏មិនគួរទុកទូរស័ព្ទ និងលុយក្នុងហោប៉ាវតែមួយដែរ ព្រោះនៅពេលដែលអ្នកដកទូរស័ព្ទចុះឡើង នឹងអាចធ្វើឲ្យជ្រុះលុយចេញពីហោប៉ាវដោយមិនដឹងខ្លួន។ ជាពិសេស ក៏មិនគួរទុកលុយក្នុងសំបកទូរស័ព្ទដែរ ព្រោះវាអាចធ្វើឲ្យទូរស័ព្ទរបស់អ្នកងាយឡើងក្តៅខ្លាំងណាស់។
- អ្នកក៏មិនគួរទុកទូរស័ព្ទជាមួយក្រែមលាបមាត់ដែរ ជាពិសេស ក្រែមដែលមានបំពង់ជាប្រភេទដែក ព្រោះវាអាចបង្អាក់សេវាទូរស័ព្ទអ្នកបាន ដោយធ្វើឲ្យទូរស័ព្ទមិនសូវមានសេវាខ្លាំងនោះទេ៕