មានការសិក្សាជាច្រើនបានពិនិត្យទៅលើការញ៉ាំស៊ុត និងការប្រឈមនឹងជំងឺបេះដុង។ ភាគច្រើនគេសិក្សាទៅលើចំនួនមនុស្សច្រើនៗ និងតាមដានរយៈពេលច្រើនឆ្នាំ។ បន្ទាប់មក អ្នកស្រាវជ្រាវបានប្រើប្រាស់វិធីធ្វើស្ថិតិ ដើម្បីកំណត់ថា ទម្លាប់របបអាហារ ជក់បារី ឬហាត់ប្រាណ មានជាប់ទាក់ទងនឹងការថយចុះ ឬប្រឈមកាន់តែខ្លាំងនឹងជំងឺឬអត់។ ការសិក្សាទាំងនេះបង្ហាញថា អ្នកដែលញ៉ាំស៊ុតមិនទំនងជាងាយនឹងកើតជំងឺបេះដូងខ្លាំងដូចអ្នកមិនបានញ៉ាំឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការសិក្សាខ្លះទៀត បង្ហាញថា វាក៏អាចបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលដែរ។
យ៉ាងណាមិញ ការសិក្សានេះបានបញ្ជាក់ថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ហើយញ៉ាំស៊ុតច្រើនទៀត គឺប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូង។ ការសិក្សាមួយទៅលើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២បានរកឃើញថា ការញ៉ាំស៊ុតពីរគ្រាប់ក្នុងមួយថ្ងៃ ៦ថ្ងៃក្នុងមួយសប្តាហ៍ រយៈពេល៣ខែ គឺមិនបានរកឃើញកម្រិតជាតិខ្លាញ់ក្នុងឈាមរងការប៉ះពាល់គួរឲ្យកត់សម្គាល់ឡើយ។
ជាអកុសល មិនមានការសិក្សាណាមួយដែលពិសោធន៍ទៅលើមនុស្សដោយតម្រូវឲ្យញ៉ាំស៊ុតបីគ្រាប់ក្នុងមួយថ្ងៃឡើយ។ ថ្វីបើវាជារឿងដែលមិនទំនងកើតឡើងក៏ដោយ តែការដែលញ៉ាំស៊ុតច្រើនជាងនេះក៏មានឥទ្ធិពលអវិជ្ជមានចំពោះសុខភាពបានដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាមួយដែលធ្វើទៅលើបុរសវ័យ ៨៨ឆ្នាំ ដែលញ៉ាំស៊ុត ២៥គ្រាប់ក្នុងមួយថ្ងៃ ត្រូវបានគេរកឃើញថា កម្រិតកូឡេស្តេរ៉ុលក្នុងឈាមគាត់នៅតែធម្មតា ហើយក៏មានសុខភាពល្អបំផុតដែរ។ ពិតណាស់ របៀបដែលមនុស្សម្នាក់ឆ្លើយតបនឹងការញ៉ាំស៊ុតច្រើនៗបែបនេះមិនអាចបញ្ជាក់បានថា វានឹងដូចគ្នាចំពោះមនុស្សទូទៅទាំងអស់ឡើយ។
យកល្អគួរតែចាំថា មិនមែនស៊ុតទាំងអស់សុទ្ធតែដូចគ្នាឡើយ។ ស៊ុតភាគច្រើនដែលលក់តាមផ្សេង អាចយកចេញពីរោគចក្រដែលចិញ្ចឹមមាន់បែបវិទ្យាសាស្រ្តក៏មាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ស៊ុតតែផ្តល់សុខភាពល្អបំផុតគឺជាស៊ុតដែលសម្បូរអូមេហ្គាបី ឬស៊ុតយកចេញពីមាន់ដែលចិញ្ចឹមធម្មតា (មាន់ស្រែ)។ ស៊ុតទាំងនេះគឺសម្បូរអាស៊ីតខ្លាញ់អូមេហ្គាបី និងវីតាមីនរលាយក្នុងខ្លាញ់សំខាន់ៗ។
សរុបទៅ ការញ៉ាំស៊ុតគឺជារឿងមានសុវត្ថិភាពណាស់ទោះបីជាញ៉ាំរហូតដល់បីគ្រាប់ក្នុងមួយថ្ងៃក៏ដោយ៕