ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យរដូវរបស់អ្នកមកមិនទៀងឡើយ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកតែងតែចូលគេងក្នុងយប់ជ្រៅ នឹងធ្វើឲ្យរដូវរបស់អ្នកមកមិនទៀងនោះទេ។ ដូចនេះ យូរទៅនឹងអាចធ្វើឲ្យសុខភាពស្បូនរបស់អ្នកងាយប្រឈមនឹងបញ្ហាខ្លាំងណាស់។
- នៅពេលដែលអ្នកតែងតែស្ថិតក្រោមសម្ពាធធំ អន្ទះសារ ភ័យខ្លាច នឹងធ្វើឲ្យរដូវអ្នកមកមិនទៀងដូចគ្នា។ ដូចនេះ អ្នកគួរតែកែសម្រួលអារម្មណ៍របស់អ្នកឲ្យបានល្អ ដោយរក្សាចិត្តឲ្យស្ងប់ និងសប្បាយជានិច្ច។
- នៅពេលដែលអ្នកចង់បានរាងស្អាត ហើយតមអាហារ ដោយបរិភោគមិនបានគ្រប់គ្រាន់ នោះសារធាតុចិញ្ចឹមក្នុងរាងកាយអ្នកនឹងមិនគ្រប់ឡើយ។ ជាហេតុដែលធ្វើឲ្យយូរទៅនឹងអាចប៉ះពាល់ដល់រដូវរបស់អ្នកខ្លាំងណាស់៕