មានការស្រាវជ្រាវខ្លះបានឲ្យដឹងថា របបអាហារប្រហែលជាជួយបង្ការជំងឺមហារីកក្រពេញប្រូស្តាតបាន។ ប៉ុន្តែអាហារអាចមានឥទ្ធិពលអ្វីទៅលើអ្នកដែលកំពុងតែរស់នៅជាមួយជំងឺមហារីកក្រពេញប្រូស្តាតរួចទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងហោចណាស់មានបុរសម្នាក់ក្នុងចំណោម ៩នាក់នឹងកើតជំងឺមហារីកក្រពេញប្រូស្តាតក្នុងជីវិត។
ការសិក្សាជាច្រើនបានបញ្ជាក់ថា ការញ៉ាំអាហារធ្វើពីរុក្ខជាតិគឺជាជម្រើសដ៏ល្អបំផុតសម្រាប់បុរសដែលមានជំងឺមហារីកក្រពេញប្រូស្តាត។ សាច់ក្រហម សាច់កៃឆ្នៃ និងអាហារមានជាតិខ្លាញ់ខ្ពស់មិនល្អឡើយចំពោះអ្នកមានជំងឺនេះទេ។
អាហារដែលអ្នកគួរញ៉ាំនៅពេលមានជំងឺមហារីកក្រពេញប្រូស្តាត៖
- មួយថ្ងៃចូរញ៉ាំប៉េងប៉ោះ និងផលិតផលធ្វើពីប៉េងប៉ោះឲ្យបានពីរដង ជារៀងរាល់ថ្ងៃ ព្រោះវាសម្បូរអង់ទីអុកស៊ីដង់មួយឈ្មោះថា Lycopene ដែលជួយការពារសុខភាពក្រពេញប្រូស្តាតបាន
- មួយថ្ងៃចូរញ៉ាំបន្លែប្រភេទក្តោបៗដូចជា ប្រូខូលី ស្ពៃប៉កចយ ផ្កាខាត់ណា ពីរដងជារៀងរាល់ថ្ងៃ ព្រោះវាមានសារធាតុ Isothiocyanate ដែលអាចជួយការពារជំងឺមហារីកបាន
- យ៉ាងហោចណាស់ចូរញ៉ាំបន្លែ និងផ្លែឈើឲ្យបានមួយពេល ជារៀងរាល់ថ្ងៃ ដោយសារតែវាសម្បូរទៅដោយសារធាតុ Carotenoids
- ចូរញ៉ាំគ្រាប់ធញ្ញជាតិមួយទៅពីរពេលជារៀងរាល់ថ្ងៃដោយសារតែវាមានជាតិសរសៃខ្ពស់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- យ៉ាងហោចណាស់ គួរតែញ៉ាំសណ្តែកឲ្យបានមួយពេលក្នុងមួយថ្ងៃដែរ។
អាហារដែលអ្នកគួរតែកាត់បន្ថយ៖
- មិនត្រូវញ៉ាំសាច់ក្រហមច្រើនជាង ៨៥ក្រាមក្នុងមួយថ្ងៃឡើយ
- មិនត្រូវញ៉ាំសាច់កៃឆ្នៃក៏មិនឲ្យ ៥៦ក្រាមក្នុងមួយថ្ងៃ
យកល្អគួរតែចាំថា តាមការសិក្សាមួយផ្សេងៗទៀតក្នុងឆ្នាំ ២០១១ បានរកឃើញថា បុរសដែលញ៉ាំសុទ្ធចាប់ពី ២.៥គ្រាប់ឡើងទៅក្នុងមួយសប្តាហ៍ មានការប្រឈមនឹងជំងឺមហារីកច្រើនជាងអ្នកដែលញ៉ាំតិចជាង ០.៥គ្រាប់ក្នុងមួយសប្តាហ៍ រហូតដល់ ៨១ភាគរយឯណោះ៕