ក្មេងៗខ្លះចូលចិត្តការងូតទឹកណាស់ ខណៈពេលដែលខ្លះទៀតពិបាកខ្លាំងក្នុងការងូតទឹកម្តងៗ។ អ្វីដែលគួរតែថ្លែងអំណរគុណនោះគឺថា សម្រាប់ឪពុកម្តាយមិនគួរណាប្រើវិធីងូតទឹកឲ្យកូនរាល់ថ្ងៃពេកឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលការងូតតឹករាល់ថ្ងៃមិនអាចធ្វើឲ្យកូនមានការឈឺចាប់នៅពេលគេអាយុពី ៦ ទៅ១១ឆ្នាំ តែវាមិនមែនជារឿងដែលត្រូវចាំបាច់ខ្លាំងឡើយ។
ក្មេងៗស្ថិតក្នុងវ័យប៉ុននេះគួរតែងូតទឹកយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ នៅពេលគេប្រឡាក់ខ្លួនខ្លាំង មានក្លិនខ្លួនខ្លាំង ឬកំពុងតែងូតទឹកបឹង ឬសមុទ្រ។ ម៉្យាងវិញទៀត យុវវ័យ គួរតែងូតទឹកឲ្យបានរាល់ថ្ងៃ ដើម្បីលាងជម្រះមុខមួយថ្ងៃពីរដងជារៀងរាល់ថ្ងៃ ជាពិសេសកំចាត់ជាតិប្រេងលើស្បែក និងការប្រឡាក់ផ្សេងៗ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ពួកគេក៏គួរតែងូតទឹកដែរក្រោយពេលលេងកីឡា ហាត់ប្រាណ ឬហែលទឹករួច៕