ការកើតមុនងាយនឹងកើតឡើងនៅលើមុខ ក ខ្នង ទ្រូង និងស្មាណាស់។ ថ្វីបើជំងឺមុនមិនមែនតែងតែជាជំងឺធ្ងន់ធ្ងរ តែវាអាចជារឿងនាំឲ្យអ្នកជំងឺមានភាពអាម៉ាសមុខ និងបង្កជាស្នាមផ្លែជាប់រហូតក៏មានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែដឹងអំពីជំងឺមុន៖
- គ្រូពេទ្យមិនបានដឹងអំពីមធ្យោបាយច្បាស់លាស់ក្នុងការបង្ការជំងឺមុននៅឡើយទេ ប៉ុន្តែការថែរក្សាស្បែក អាចជួយបញ្ឈប់ការកើតមុន ឬកុំឲ្យវាកាន់តែធ្ងន់ធ្ងរបាន
- មនុស្សគ្រប់គ្នាសុទ្ធតែអាចកើតមុនបានទាំងអស់ថ្វីបើវាច្រើនតែកើតមានជាញឹកញាប់ក្នុងវ័យជាយុវវ័យ និងវ័យក្មេងក៏ដោយ
- បម្រែបម្រួលអ័រម៉ូនក្នុងពេលជាយុវវ័យ មុនពេលស្រ្តីមករដូវ ឬក្រោយពេលចាប់ផ្តើម ឬឈប់ប្រើថ្នាំពន្យាកំណើត សុទ្ធតែអាចនាំឲ្យកើតមុនបានទាំងអស់
- បើសិនជាអ្នកមានជំងឺមុនធ្ងន់ធ្ងរ អ្នកប្រហែលជាត្រូវទៅជួបពេទ្យស្បែកដើម្បីព្យាបាលហើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ដើម្បីបន្ថយការមានសម្លាកលើស្បែក ចូរកុំព្យាយាមញិចមុននោះឲ្យសោះ៕