ការបាក់ទឹកចិត្តក្រោយសម្រាលកូនរួចអាចបង្កជាអាការៈជាច្រើនដូចជា មិនមានសុភមង្គល់ និងអស់សង្ឃឹម ដែលកើតឡើងភាគច្រើនលើស្រ្តីជាម្តាយថ្មីថ្មោងតែម្តង។ អ្វីដែលជាដំណឹងល្អនោះគឺថា វាច្រើនតែកើតឡើងជាលក្ខណៈបណ្តោះអាសន្ន និងអាចព្យាបាលបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាការណែនាំខ្លះៗដែលប្តីអាចជួយដល់ប្រពន្ធរបស់ខ្លួនដែលកំពុងតែបាក់ទឹកចិត្តក្រោយសម្រាលកូនរួច៖
- ចូរធានាឲ្យគាត់ថា បញ្ហានេះមិនមែនជាកំហុសគាត់ឡើយ គាត់មិនមែននៅតែម្នាក់ឯងឡើយ ហើយគាត់នឹងស្រួលបួល និងមានអារម្មណ៍ល្អឡើងវិញ
- ចូរលើកទឹកចិត្តឲ្យនាងនិយាយអំពីអារម្មណ៍របស់នាង។ ចូរធ្វើខ្លួនជាអ្នកស្តាប់ដ៏ល្អម្នាក់ផង។
- ចូរជួយនាងក្នុងការធ្វើការងារក្នុងផ្ទះដោយមិនបាច់គាត់ពឹងឡើយ
- ចូរធ្វើអ្វីៗឲ្យជាក់លាក់បន្តិច ជាពិសេសពេលវេលាដែលអ្នកត្រឡប់ទៅផ្ទះ និងមកផ្ទះឲ្យទៀងពេល
- ចូរជួយគាត់ស្វែងរកការព្យាបាល និងការគាំទ្រគ្រប់យ៉ាង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូររៀបចំពេលវេលាខ្លះនៅជាមួយគាត់។ ចូរប្រើវិធីមើលថែទាំកូនទាំងអស់គ្នា
- ចូរផ្តល់នូវការយកចិត្តទុកដាក់ទាំងកាយ និងចិត្ត។ ចូរអត់ធ្មត់បើសិនជានឹងមិនអាចផ្តល់នូវការចង់បានរបស់អ្នក ឬការរួមភេទជាដើម៕