ស្បែកក្រិន ដែលនៅជាប់នឹងបាតជើងរបស់យើងវាមិនបានបង្កការឈឺចាប់ពិតមែន តែវាធ្វើឲ្យយើងមានភាពមិនស្រណុកទៅវិញទេ។ ខាងក្រោមនេះជាវិធីចំនួន៧ ដែលជួយអ្នកសម្អាតស្បែកដែលក្រិននោះចេញពីជើងរបស់អ្នក៖
១. ថ្មពុយមីស
ថ្មពុយមីស គឺជាថ្មដែលកើតចេញភ្នំភ្លើង ដែលជាកំអែភ្នំភ្លើងកក និងកើតជាពពុះឡើងនៅពេលថ្មរងនូវកម្តៅខ្លាំងបំផុត និងរងសំពាធខ្លាំងបំផុត។ គេប្រើវាមកខាត់ស្បែកដែលក្រិននៅបាតជើងរបស់យើង ។ របៀបធ្វើ៖ ដាក់ថ្មនោះទៅក្នុងទឹកក្តៅខណ្ឌៗ បន្ទាប់មកដាក់ជើងរបសើអ្នកត្រាំក្នុងទឹកនោះរយៈពេល១០នាទី ដើម្បីឲ្យស្បែកក្រិននោះវាទន់។ រួចអ្នកអាចយកថ្មនោះមកដុសថ្មមៗលើស្បែកដែលនៅខាងលើ ដោយមិនសំដៅទៅស្បែកដែលក្រិននោះទាំងស្រុងទេ ដែលវាអាចដល់ការផ្លាស់ប្តូរកោសិកានោះឲ្យមានសុខភាពល្អ។ ចុងក្រោយអ្នកអាចប្រើប្រេងជំនួយឲ្យស្បែកនៅតែមានសភាពទន់បាន។

២. ក្រមួនប៉ារ៉ាហ្វីន
ក្រមួនប៉ារ៉ាហ្វីន គឺជាក្រមួនទន់ដែលរលាយនៅសីតុណ្ហភាពមធ្យមប្រហែល ៥១អង្សារសេ ហើយវាមិនក្តៅដល់អាចរលាកស្បែករបស់អ្នកឡើយ។ អ្នកក៏អាចសាកល្បងធ្វើវាដោយខ្លួនឯងនៅផ្ទះបាន ដោយប្រើអ្នករំលាយក្រមួននោះនៅក្នុងខ្ទះជាមុនសិន ទុកវាឲ្យនៅកម្តៅលសមល្មម បន្ទាប់មកផ្ទេរវាមកដាក់ក្នុងចានដែកល្មមមួយរួចជ្រលក់ជើងរបស់អ្នកចូល។ អ្នកអាចជ្រលក់ជើងចេញចូល៣ទៅ៤ដងបាន រហូតដល់ក្រមួនបានរឹង អ្នកអាចបេះវាចេញ នោះស្បែកដែលងាប់នឹងមកតាមក្រមួននោះមិនខាន។ អ្នកមានបញ្ហាចរន្តឈាមខ្សោយ ទឹកនោមផ្អែម ឬជើងមានដំបៅ។

៣. ផលិតផលស្រ្កាប់ជើង
នៅតាមកន្លែងលក់ថ្នាំ ឬឪសថស្ថាន មានលក់ស្រ្កាប់ជើងនេះខុសៗគ្នានៅតាមកន្លែងរបស់ពួកគេ។ រកមើលមួយដែលមើលទៅជាសភាពគ្រាប់ៗ ដែលវានឹងជួយអ្នកសម្អាតស្បែកដែលងាប់នោះ។ អ្នកអាចធ្វើដោយខ្លួនឯងបានដោយលាយអំបិលសមុទ្រ ២ ស្លាបព្រាបាយទៅក្នុងបរិមាណស្មើគ្នានៃប្រេងទារក និងទឹកក្រូចឆ្មា។ បន្ទាប់ពីលាយរួច សូមលាបវាត្រង់ជើងរបស់អ្នក ហើយជូតថ្នមៗដោយបាតដៃ។ អ្នកក៏អាចប្រើជក់ ឬអេប៉ុងមកដុសជើងដើម្បីយកស្បែកងាប់នោះចេញបានដែរ។ លាងជម្រះសម្អាតដោយទឹកក្តៅឧណ្ណៗបន្ទាប់ពីប្រើរួច។ អ្នកត្រូវចាំថា មិនត្រូវប្រើទឹកក្រូចឆ្មារច្រើនពេកនោះទេ ព្រោះវាអាចផ្លាស់ប្តូរ pH ធម្មជាតិនៃទឹកអាស៊ីតរបស់អ្នក ដែលអាចបណ្តាលឱ្យរលាកស្បែក ឡើងពណ៌ និងអាចឈានដល់ប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យទៀតផង។

៤. ស្ក្រាប់ស្រូវសាលី (Oatmeal scrub)
អ្នកអាចប្រើស្រូសាលីមកធ្វើជាស្ក្រាប់សម្រាប់សម្អាតស្បែកដែលងាប់នៅជើងរបស់អាចបាន។ ដើម្បីលាយល្បាយទាំងនោះ អ្នកត្រូវយកម៉្សៅស្រូវសាលី លាយជាមួយទឹកផ្កាកុលាបឬទឹកដោះគោ។ បន្ទាប់ពីបានល្បាយនោះ អ្នកអាចលាបវាលើតំបន់ដែលស្បែកងាប់ទាំងនោះទុកវារយៈពេល ១០ទៅ២០នាទី។ ប្រើជក់ដើម្បីបោះកំណកនោះចេញ រួចលាងនឹងទឹកត្រជាក់ ហើយទុកជើងឲ្យស្ងួត និងលាបជាមួយក្រែមសម្រាប់លាបជើងដើម្បីឲ្យស្បែកទាំងនោះនៅតែទាន់។ អ្នកអាចអនុវត្តន៍វាជារៀងរាល់ថ្ងៃ ដើម្បីលទ្ធផលល្អបំផុត។

៥. អំបិល Epsom
អំបិល Epsom គឺជាទម្រង់គ្រីស្តាល់នៃម៉ាញ៉េស្យូមស៊ុលហ្វាត។ ម៉ាញ៉េស្យូមស៊ុលហ្វាតគឺជាសមាសធាតុរ៉ែ។ នៅពេលដែលអ្នកត្រាំជើងទៅក្នុងទឹកអំបិល Epsom។ វាអាចជួយបំបាត់ស្នាមប្រេះ និងស្ងួត ជួយឲ្យជើងរលោង។ វិធីធ្វើគឺ យកអំបិល Epsom 1/2 ពែងចូលទៅកាធុន ដែលមានទឹកក្តៅខណ្ឌ រួចត្រាំជើងរបស់អ្នករហូតដល់ 20 នាទី។

៦. ទឹកខ្មេះ
ការត្រាំនឹងទឹកខ្មេះ អាចជួយធ្វើឱ្យជើងទន់ និងអនុញ្ញាតឱ្យអ្នកយកស្បែកដែលងាប់ ស្ងួត ឬប្រេះនោះចេញបាន។ អ្នកអាចប្រើទឹកខ្មេះណាមួយក៏បាន (ទឹកខ្មេះប៉ោម ឬទឹកខ្មេះពណ៌ស) គឺជាជម្រើសដ៏ពេញនិយម ហើយអ្នកប្រហែលជាមានវានៅក្នុងផ្ទះបាយរបស់អ្នករួចហើយ។ វិធី៖ ប្រើទឹកខ្មេះ ១ភាគ ទៅនឹងទឹក ២ភាគ។ ត្រាំជើងរយៈពេល 5 ទៅ 10 នាទី។ លាបក្រែមផ្តល់សំណើម ប្រេងចាហួយ ឬប្រេងដូង មុនពេលពាក់ស្រោមជើង ដើម្បីរក្សាសំណើម បន្ទាប់ពីត្រាំទឹកខ្មេះ។ វិធីនេះអ្នកអាចអនុវត្តន៍ តែពីរបីដងក្នុងមួយសប្តាហ៍បានហើយ ព្រោះវាអាចធ្វើឱ្យស្បែកស្ងួតថែមទៀត។

៧. ម៉ាសបិទបាតជើង
ការបិទម៉ាសបាតជើង គឺជាវិធីព្យាបាលដ៏ពេញនិយម ដែលអ្នកអាចធ្វើនៅផ្ទះដើម្បីយកស្បែកងាប់ចេញ និងធ្វើឱ្យជើងរបស់អ្នករលោង។
ដើម្បីប្រើ ជាធម្មតា បិទម៉ាសនោះទៅជើងរបស់អ្នក ទុករយៈពេលប្រហែល 1 ម៉ោង។ ពួកវាមានសារធតុជែលនៃអាស៊ីតផ្លែឈើ ឬសារធាតុសំណើមផ្សេងទៀត ដែលអាចជួយស្បែកដែលងាប់ចេញពីជើងរបស់អ្នក។ ត្រូវប្រាកដថាធ្វើតាមការណែនាំទាំងអស់ដែលមាននៅលើកញ្ចប់។ ជាទូទៅ អ្នកនឹងត្រូវរក្សាជើងរបស់អ្នកឲ្យមានសំណើមជារៀងរាល់ថ្ងៃ ដើម្បីឱ្យការរបកអាចធ្វើបានម្តងទៀតក្នុងរយៈពេល 3 ទៅ 7 ថ្ងៃបន្ទាប់។
ខណៈពេលដែលមិនមានការសិក្សាវិទ្យាសាស្រ្តណាមួយបានគាំទ្រលើអត្ថប្រយោជន៍ ឬប្រសិទ្ធភាពនៃការព្យាបាលនេះ ប៉ុន្តែមនុស្សជាច្រើនបានប្រើសំបកទាំងនេះដើម្បីបន្ទន់ជើងរបស់ពួកគេ។

source: healthline