ប្រព័ន្ធទឹកម៉ូត្ររបស់មនុស្សយើងគឺជាកន្លែងដែលបញ្ចេញចោលកាក់សំណល់ និងជាតិទឹកដែលកំពុងតែលើសក្នុងខ្លួន។ ប៉ុន្តែកន្លែងនេះក៏ជាកន្លែងដែលងាយនឹងមានការបង្ករោគផងដែរ។ ខណៈពេលមនុស្សគ្រប់គ្នាអាចកើតការបង្ករោគនៅផ្លូវទឹកម៉ូត្រ តែគេបានរកឃើញថាស្រ្តីភាគច្រើនកើតជំងឺនេះច្រើនជាងបុរសរហូតដល់ បួនដងឯណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកទំនងជាងាយនឹងប្រឈមជំងឺនេះខ្លាំងបើសិនជាកើតមានជំងឺទឹកនោមផ្អែម របួសនៅខួរឆ្អឹងខ្នង ឬត្រូវការនោមញឹកពេក។ ខាងក្រោមនេះគឺជាអាការៈព្រមានញឹកញាប់នៃការបង្ករោគនៅផ្លូវទឹកម៉ូត្រ៖

  • ឈឺចាប់ ឬក្រហាយៗពេលនោម
  • ក្តៅខ្លួន អស់កម្លាំង ឬញ័រខ្លួន
  • ចេះតែចង់នោមចឹកញ៉ាប់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • មានសម្ពាធក្នុងពោះផ្នែកខាងក្រោម
  • ទឹកនោមមានក្លិនអាក្រក់ ឬទឹកនោមល្អក ឬក្រហម
  • ឈឺចាប់នៅខ្នង ឬចំហៀងក្រោមឆ្អឹងជំនី៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង