ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីស្រកទម្ងន់ក្នុងពេលមករដូវ។ តើមានអ្វីខ្លះទៅ?
ប្រសិនជាអ្នកកំពុងតែមករដូវ អ្នកមិនគួរញ៉ាំនំចំណីផ្សេងៗមុនពេលបាយឡើយ ព្រោះការធ្វើបែបនេះ អាចជួយដល់សុខភាពរបស់អ្នក ថែមទាំងអាចជួយឲ្យអ្នកស្រកទម្ងន់បានផងដែរ។ អាហារដែលអ្នកញ៉ាំមិនគួរឲ្យឆ្អែតពេកទេ ដោយឆ្អែតត្រឹម៧ឬ៨ភាគបានហើយ ព្រោះបរិភោគច្រើនពេកនឹងធ្វើឲ្យអ្នកងាយឈឺក្រពះ ឬកើតអាការៈឆ្អល់ពោះផងដែរ។ ជាពិសេស អ្នកអាចញ៉ាំសម្លមុនបន្តិច ព្រោះវាអាចជួយឲ្យស្បូនអ្នកមានភាពកក់ក្តៅ ថែមទាំងធ្វើឲ្យអ្នកមិនសូវឃ្លានឡើយ ដោយធ្វើឲ្យទម្ងន់របស់អ្នកមានតែស្រក មិនឡើងនោះទេ។ ចុងក្រោយ អ្នកអាចហាត់ប្រាណបន្តិចបន្តួចបានក្នុងពេលមករដូវ ទើបអាចជួយអ្នកឲ្យមានរាងស្អាតដូចបំណងប្រាថ្នា៕