ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលអាចបង្ហាញថាម្តាយក្មេកជាមនុស្សដែលរករឿងច្រើន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មុខសញ្ញាទី១ គឺទ្រាំមិនបានពេលឃើញកូនប្រុសខ្លួនល្អជាមួយនឹងប្រពន្ធខ្លាំង ដោយគាត់អាចមានចិត្តប្រច័ណ្ឌ និងច្រណែន។
- មុខសញ្ញាទី២ គឺយកទម្លាប់របស់ខ្លួនដាក់លើកូនប្រសារ ដោយមើលឃើញកូនប្រសារទំនេរមិនបានទេ ចូលចិត្តបញ្ជាឲ្យកូនប្រសារធ្វើគ្រប់មុខ គ្មានពេលសម្រាកទាល់តែសោះ។
- មុខសញ្ញាទី៣ គឺធ្វើខ្លួនជាចៅក្រមក្នុងផ្ទះ ដោយចូលចិត្តកាន់សិទ្ធិអំណាចទាំងឡាយ។ ពេលដែលកូនប្រសារ ឬកូនប្រុសចង់ធ្វើអី ត្រូវតែឆ្លងកាត់គាត់ជាមុនសិន។
- មុខសញ្ញាទី៤ គឺចូលចិត្តប្រៀបធៀបកូនប្រសារខ្លួន ជាមួយនឹងកូនប្រសារអ្នកដទៃ ដោយតែងសរសើរកូនប្រសារអ្នកដទៃរហូត ហើយបង្អាប់តែកូនប្រសារខ្លួននោះទេ។
- មុខសញ្ញាទី៥ គឺមើលមិនឃើញចំណុចមិនល្អរបស់កូនប្រុសខ្លួន ហើយមើលឃើញតែចំណុចអាក្រក់របស់កូនប្រសារ ហើយតែងនិយាយមិនល្អពីកូនប្រសារចំពោះមុខកូនប្រុស។ នៅពេលដែលអ្នកជួបនឹងម្តាយក្មេកបែបនេះ អ្នកគួរតែរកវិធីដើម្បីទប់ទល់ ទើបអាចរស់នៅបានចុះសម្រុងគ្នា៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)