ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
កូនដែលកើតក្នុងឆ្នាំមមី មានភាពរស់រវើក ឆ្លាត ថែមទាំងមានទេពកោសល្យខ្ពស់។ ជាពិសេស គេកតញ្ញូណាស់ចំពោះមាតាបិតា។ ជាហេតុដែលធ្វើឲ្យទ្រព្យអាចចូលមកគេច្រើន ហើយក៏អាចចូលប៉ាម៉ាក់គេច្រើនផងដែរ។
ឆ្នាំរោង
កូនដែលកើតក្នុងឆ្នាំរោង មានប្រាជ្ញាខ្ពស់ ថែមទាំងគិតគូបានវែងឆ្ងាយ។ ជាពិសេស មួយជីវិតនេះតែងតែមានអ្នកតាមជួយជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចសម្រេចបានការងារធំគ្រប់បែបយ៉ាង។
ឆ្នាំវក
កូនដែលកើតក្នុងឆ្នាំវក មានភាពស្មោះត្រង់ ហើយធ្វើអ្វីក៏ម៉ត់ចត់ផងដែរ។ ជាពិសេស គេតែងតែអាចជួយប៉ាម៉ាក់បានជានិច្ច។ ជាហេតុដែលធ្វើឲ្យគ្រួសារទាំងមូលអាចរីកចម្រើនទាំងអស់គ្នាតែម្តង៕