ខ្ទឹមស មិនត្រឹមតែជាគ្រឿងផ្សំបង្កើនរសជាតិអាហារប៉ុណ្ណោះទេ ប៉ុន្តែវាអាចផ្ដល់ផលវិជ្ជមានគួរឲ្យភ្ញាក់ផ្អើលចំពោះសុខភាពបាន! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខ្ទឹមសត្រូវបានគេចាត់ទុកជាឱសថដ៏មានឥទ្ធិពលបំផុតមួយយូរមកហើយ តាមរយៈសារធាតុផ្សេងៗដែលវាមានផ្ទុកជួយទប់ស្កាត់ប្រយុទ្ធប្រឆាំងបញ្ហាសុខភាព។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុថាតើហេតុអ្វីទើបអ្នកគួរទទួលទានខ្ទឹមសទៀងទាត់ ៖
១. អ្នកនឹងកាន់តែមានភាពទាក់ទាញ
ខ្ទឹមស ធ្វើឱ្យបុរសកាន់តែមានភាពទាក់ទាញ។ យោងតាមការសិក្សាស្រាវជ្រាវមួយចំនួននាពេលថ្មីៗនេះបានបង្ហាញឱ្យដឹងថា បុរសគួរទទួលទានខ្ទឹមស ២ កំពឹស នៅរយៈពេល ១២ ម៉ោង មុនពេលណាត់ជួបដើម្បីទាក់ទាញចិត្ត ឬអារម្មណ៍របស់នារី។ ការស្រាវជ្រាវបានរកឃើញថា នារីមួយចំនួនចូលចិត្តក្លិនខ្លូននៃបុរសដែលបានទទួលទានខ្ទឹមស។ ទោះជាយ៉ាងណា វាពិបាកសម្រាប់អ្នកវិទ្យាសាស្រ្តដើម្បីពន្យល់ពីបាតុភូតនេះ។ ប៉ុន្តែប្រហែលមូលហេតុនោះ គឺអាចបណ្ដាលមកពីលក្ខណៈសម្បត្តិ antimicrobial ដែលខ្ទឹមសមានផ្ទុកធ្វើឱ្យក្លិនញើសមិនសូវខ្លាំង។
២. ប្រព័ន្ធភាពស៊ាំរាងកាយកាន់តែប្រសើរឡើង
ខ្ទឹមស មានផ្ទុកសម្បូរទៅដោយវីតាមីនល្អ, ជាតិប្រេង ឬខ្លាញ់ចាំបាច់ និងអាស៊ីតអាមីណូ ដែលជួយប្រយុទ្ធប្រឆាំងវីរុស និងជំងឺផ្ដាសាយ ដោយជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។ លើសពីនេះទៅទៀត វាក៏ជាប្រភពនៃសមាសធាតុ allicin ដែលសម្លាប់ពពួកបាក់តេរីមិនល្អ រួមទាំងមេរោគផ្សិត។ អ្វីដែលសំខាន់នោះ គឺខ្ទឹមស គួរតែមានសភាពស្រស់ដើម្បីអាចការពារអ្នកពីជំងឺផ្សេងៗ។
៣. សម្ពាធឈាមមានលំនឹង
ចូរបន្ថែមខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃ ប្រសិនបើកំពុងជួបប្រទះបញ្ហាសម្ពាធឈាមឡើងខ្ពស់។ វាពង្រីកសសៃឈាម និងកាត់បន្ថយសម្ពាធសសៃឈាម។ អាការៈឈឺក្បាល ក៏ដូចជាបន្ទុកលើបេះដូងនឹងបាត់ទៅវិញរួមជាមួយបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ដើម្បីព្យាបាលជំងឺលើសសម្ពាធឈាម អ្នកគួរទទួលទានខ្ទឹមស ៤ កំពឹសជាប្រចាំ។ លើសពីនេះទៅទៀត ខ្ទឹមស ក៏ជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងឈាមពី ១០ ទៅ ១៥ ភាគរយដែលជួយទប់ស្កាត់បញ្ហានៃជំងឺបេះដូង ឬដាច់សសៃឈាមខួរក្បាលទ្វេដង។ ទោះជាយ៉ាងណាក៏ដោយ ត្រូវចាំក្នុងចិត្តថារូបមន្តមិនអាចជាការព្យាបាលតែមួយឡើយ ហើយអ្នកគួរជួបពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនទើបប្រសើរ។
៤. បង្កើនការចងចាំ
ខ្ទឹមស មានផ្ទុកសម្បូរទៅដោយសមាសធាតុជាច្រើនដែលជួយបង្កើនសុខភាពខួរក្បាល និងការចងចាំ។ ចំពោះមនុស្សវ័យចំណាស់ ការទទួលទានខ្ទឹមសជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺភ្លេចភ្លាំង។ រិឯចំពោះមនុស្សវ័យក្មេងវិញ ខ្ទឹមសជួយបង្កើនការចងចាំ និងភាពសកម្មភាពនៃខួរក្បាល។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានខ្ទឹមសឱ្យបានទៀងទាត់។
៥. អាការៈឈឺធ្មេញនឹងត្រូវកាត់បន្ថយ
ដោយសារលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងរោគផ្សិត ខ្ទឹមស គឺល្អបំផុតសម្រាប់ដោះស្រាយបញ្ហាមាត់ធ្មេញ ក៏ដូចជាអញ្ចាញ។ លើសពីនេះទៅទៀត ខ្ទឹមស ក៏មានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យនៃជំងឺពុកធ្មេញផងដែរ។ ដូច្នេះប្រសិនបើអ្នកចាប់ផ្ដើមទទួលទានខ្ទឹមសទៀងទាត់ អ្នកនឹងមិនចាប់បាច់ជួបពេទ្យធ្មេញញឹកញាប់ទេ។
៦. អ្នកនឹងចាប់ផ្ដើមទទួលបានរាងស្លីមស្រស់ស្អាត
ខ្ទឹមស មានផ្ទុកសារធាតុ ajoene ជួយបំផ្លាញជាតិខ្លាញ់មិនល្អដែលស្ដុកទុកក្នុងរាងកាយ។ ខ្ទឹមស ក៏ជួយដុតបំផ្លាញជាតិកាឡូរីដែលលើសផងដែរ៕