ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់មួយចំនួនដែលអាចធ្វើឲ្យអ្នកមិនមានលុយឡើយ។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរដើរស្តោះទឹកមាត់ផ្តេសផ្តាសនោះទេ ព្រោះវាជាអំពើអសីលធម៌មួយ ហើយក៏ជាទម្លាប់ដែលអាចលួចយកទ្រព្យចេញពីឃ្លាំងអ្នកអស់ផងដែរ។ ដូចនេះ ប្រសិនជាអ្នកចង់កើបបានមាសប្រាក់ច្រើន គួរតែកែទម្លាប់នេះចេញឲ្យបាន។
- លុយរាយទាំងឡាយអ្នកមិនគួរចេះតែទុកផ្តេសផ្តាសនោះទេ ព្រោះវាជាទម្លាប់មួយដែលអាចបណ្តេញលុយធំចេញពីផ្ទះអ្នកអស់ដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ ទើបអាចការពារប្រាក់មិនឲ្យហូរចេញក្រៅអស់។
- ការអង្គុយដោយតែងតែញ័រជើងមិនចេះឈប់ ក៏ជាទម្លាប់មិនល្អមួយដែរ ថែមទាំងអាចលួចយកលុយចេញពីអ្នកអស់ទៀតផង។ ដូចនេះ ពេលដែលអ្នកអង្គុយម្តងៗ គួរតែកុំញ័រជើង ឬគោះជើងឲ្យសោះ ទើបអាចនាំយកក្រដាសប្រាក់ក្រាស់ចូលមកបាន៕