ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
កូនដែលកើតក្នុងឆ្នាំកុរ មានខួរក្បាលដែលឆ្លាត ថែមទាំងជាផ្លែរីករាយរបស់ប៉ាម៉ាក់។ មិនត្រឹមតែប៉ុណ្ណោះ គេនឹងអាចជួយឲ្យឃ្លាំងទ្រព្យរបស់មាតាបិតាណែនទៅដោយទ្រព្យធំ។ ដូចនេះ ឪពុកម្តាយនឹងអាចក្លាយជាអ្នកមានដោយមិនដឹងខ្លួន។
ឆ្នាំថោះ
កូនដែលកើតក្នុងឆ្នាំថោះ មានប្រាជ្ញាខ្ពស់ណាស់ ថែមទាំងរួសរាយរាក់ទាក់ខ្លាំង។ ជាពិសេស គេជាដើមទ្រព្យរបស់ប៉ាម៉ាក់ ដោយពេលកើតមកតែងតែធ្វើឲ្យអ្នកមានគុណអាចរកបានលុយច្រើនណាស់។
ឆ្នាំវក
កូនដែលកើតក្នុងឆ្នាំវក មិនត្រឹមតែឆ្លាត ថែមទាំងគួរឲ្យស្រឡាញ់ខ្លាំងណាស់។ ជាពិសេស គេនឹងអាចធ្វើឲ្យប៉ាម៉ាក់គេអាចចំណេញបានលុយច្រើនណាស់ចូលមកទុកក្នុងផ្ទះ។ ដូចនេះ ជីវភាពជាសេដ្ឋីមិនយូរទេនឹងអាចចូលមកក្បែរគេ៕