ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់៣ដែលមានក្រោយទ្វារអាចធ្វើឲ្យអ្នកជួបតែសំណាងអាក្រក់បាន។ តើមានអ្វីខ្លះទៅ?
- ក្រោយទ្វារបើមានអាងត្រី នឹងធ្វើឲ្យទ្រព្យមិនងាយចូលឡើយ ព្រោះមានរបស់ចាំបាំងជានិច្ច។ ជាពិសេស ក្នុងអាងនោះមិនគួរមានតែទឹកហើយមិនមានត្រីទេ ទើបមិនធ្វើឲ្យផ្លូវលុយអ្នកតូចចង្អៀត ចូលមិនបាន។
- ក្រោយទ្វារធំមិនគួរជាបន្ទប់ទឹកទេ ព្រោះបើបើកទ្វារភ្លាម ឃើញបន្ទប់ទឹកភ្លាម នឹងធ្វើឲ្យលុយមិនចូលមកផ្ទះអ្នកឡើយ។ ជាពិសេស បើទ្វារបន្ទប់ទឹកទល់មុខនឹងទ្វារបន្ទប់គេងអ្នក នឹងធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ដល់សុខភាពអ្នកដែលគេងក្នុងនោះ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- ក្រោយទ្វារមិនគួរឲ្យមានកញ្ចក់ទេ ព្រោះអាចបណ្តេញសំណាងល្អចេញអស់ ដោយនាំតែសំណាងអាក្រក់ចូលមកទេ។ ដូចនេះ អ្នកគួរតែរកកន្លែងទុកដាក់ឲ្យបានត្រឹមត្រូវ ទើបមិនធ្វើឲ្យប៉ះពាល់ដល់លាភក្នុងផ្ទះអ្នក៕