ស្រ្តីភាគច្រើនចាប់ផ្តើមរាំងរដូវនៅចន្លោះអាយុ ៤៥ ទៅ ៥៥ឆ្នាំ។ ការដែលរាំងរដូវលឿនពេកច្រើនតែចង់សម្តៅទៅលើការកើតឡើងនៅមុនអាយុ ៤៥ឆ្នាំ។ ការរាំងរដូវលឿនមុនកំណត់ ឬខ្សោយក្រពេញអូវ៉ែមុនកំណត់កើតឡើងនៅមុនអាយុ ៤០ឆ្នាំ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការរាំងរដូវកើតឡើងនៅពេលដែលក្រពេញអូវ៉ែលែងផលិតមេជីវិតញីទៀត ដោយសារតែអ័រម៉ូនអេស្រ្តូជែនមានចំនួនតិច។ ស្រ្តីត្រូវបានចាត់ទុកថារាំងរដូវ គឺនៅពេលដែលគាត់មិនបានមករដូវរយៈពេលចាប់ពី ១២ខែឡើយទៅ។ ប៉ុន្តែអាការៈពាក់ព័ន្ធដូចជា ក្តៅពេញខ្លួនអាចចាប់ផ្តើមកើតឡើងមុនពេលមករដូវទៅទៀត។
មានហេតុផលច្រើនណាស់ដែលធ្វើឲ្យស្រ្តីរាំងរដូវលឿន ថ្វីបើពេលខ្លហមូលហេតុរបស់វាមិនអាចកំណត់ដឹងក៏ដោយ។ មូលហេតុដែលគេអាចដឹងនោះមានដូចជា៖
- ហ្សែន៖ ករណីដែលម្តាយអ្នកធ្លាប់មានបញ្ហារាំងរដូវលឿន ដូច្នេះអ្នកក៏អាចជួបបញ្ហានេះច្រើនដែរ
- កត្តារបៀបរស់នៅ៖ ការជក់បារីគឺជាដើមហេតុនាំឲ្យថយចុះអ័រម៉ូនអេស្រ្តូជែន ហើយក៏ធ្វើឲ្យឆាប់រាំងរដូវដែរ។ ភាពធាត់ជ្រុលគឺជាដើមហេតុមួយផ្សេងទៀត
- ការខូចក្រូម៉ូសូម៖ ករណីជំងឺ Turner Syndrome ច្រើនតែធ្វើឲ្យក្រពេញអូវ៉ែស្រ្តីមិនធ្វើការបានល្អឡើយ ដូច្នេះគេនឹងរាំងរដូវមុនកំណត់ដោយសារតែខ្សោយក្រពេញអូវ៉ែ
- ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី៖ ការរាំងរដូវមុនកំណត់អាចជាសញ្ញាមួយនៃជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីដូចជា ជំងឺក្រពេញទីរ៉ូអ៊ីត និងរលាកសន្លាក់ Rheumatoid Arthritis (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជំងឺឆ្គួតជ្រូក៖ ជំងឺឆ្គួរជ្រូក គឺជាការប្រកាច់ខុសធម្មតាដែលបង្កឡើងដោយខួរក្បាលមានបញ្ហា។ ស្រ្តីមានជំងឺនេះទំនងជាងាយនឹងធ្វើឲ្យខ្សោយក្រពេញអូវ៉ែមុនកំណត់ណាស់។
ការឆាប់រាំងរដូវអាចជាចាប់ផ្តើមកាន់តែលឿនកាលណាអ្នកចាប់ផ្តើមករដូវមិនទៀង ឬរដូវមកយូរជាងធម្មតា លឿនជាងធម្មតា។ អាការៈផ្សេងៗទៀតនៃការរាំងរដូវលឿននោះមានដូចជា៖
- ធ្លាក់ឈាមរដូវច្រើនៗ
- ធ្លាក់ឈាមរឹមៗ
- ឈាមរដូវមានរយៈពេលយូរជាងមួយសប្តាហ៍
- ចន្លោះពេលមករដូវម្តងៗកាន់តែយូរ
អាការៈផ្សេងៗនៃការរាំងរដូវដែរ ហើយកើតឡើងញឹកញាប់នោះមានដូចជា៖
- អារម្មណ៍ប្រែប្រួលច្រើន
- មានការប្រែប្រួលច្រើនទៅលើអារម្មណ៍ ឬចំណង់ផ្លូវភេទ
- ទ្វារមាសស្ងួត
- ពិបាកគេង
- បែកញើសពេលយប់
- បាត់បង់ការគ្រប់គ្រងប្លោកនោម៕