ការញ័របេះដូងនៅពេលយប់កើតឡើងនៅពេលអ្នកមានអារម្មណ៍ជីពចរលោតខ្លាំងនៅក្នុងទ្រូង ក ឬក្បាល ក្រោយពីដាក់ក្បាលដល់កន្ទេលរួច។ យកល្អគួរតែសម្គាល់ថា ខណៈពេលដែលរឿងនេះអាចជារឿងគួរឲ្យខ្លាច វាច្រើនតែជារឿងធម្មតាទេ ហើយក៏មិនមែនជាអាការៈនៃជំងឺអ្វីធ្ងន់ធ្ងរដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បើសិនជាអ្នកគេងចំហៀង អ្នកប្រហែលជាងាយនឹងជួបបញ្ហាញ័របេះដូងនៅពេលយប់ណាស់ដោយសារតែ ការបត់របស់រាងកាយ និងសម្ពាធដែលកើតឡើងនៅក្នុងខ្លួន។ ទម្រងនៃការញ័របេះដូងភាគច្រើនគឺមិនទាក់ទងនឹងបេះដូងឡើយនៅពេលដែលអ្នកគេងបត់ខ្លួន នេះដោយសារតែជាការកើនឡើងសម្ពាធក្នុងពោះ ហើយបញ្ជូនសម្ពាធនេះទៅកាន់បំពង់លើក្រពះដែលវាស្ថិតនៅខាងក្រោមបេះដូងខាងឆ្វេង។
កត្តាផ្សេងមួយទៀតដែលត្រូវគិតពេលញ័របេះដូងនៅពេលយប់ គឺថា វាអាចកើតឡើងពេញមួយថ្ងៃ ប៉ុន្តែអ្នកអាចសម្គាល់វាដឹងតែពេលយប់ប៉ុណ្ណោះ ដោយសារតែមិនមានសម្លេងរំខានច្រើន ហើយក៏ថយចុះការបន្លប់សម្លេងនៅពេលគេងយប់ឡើងដែរ។
អាការៈនៃការញ័របេះដូងអាចជារឿងគួរឲ្យបារម្ភបើសិនជាវាកើតឡើងដោយមិនមានការរំពឹងទុកមុន ឬមិនធ្លាប់កើតវាពីមុន។ អាការៈរបស់វាអាចមានដូចជា៖
- មានអារម្មណ៍ថា ជីពចរលោតខុសចង្វាក់ ឬបេះដូងឈប់លោតមួយភ្លេត
- មានអារម្មណ៍ថាក្នុងទ្រូងដូចជាមានអ្វីញាក់ៗជាប់
- បេះដូងលោតញ៉ាប់ ឬខ្លាំងៗ
អ្នកគួរតែស្វែងរកការព្យាបាលពីគ្រូពេទ្យបើសិនជាអ្នកធ្លាប់មានការញ័របេះដូងជាមួយគ្នានឹងអាការៈខាងក្រោមនេះ៖(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ពិបាកដកដង្ហើម
- សន្លប់
- ឈឺទ្រូង
- មានអារម្មណ៍ធីងធោង។
មានកត្តាច្រើនណាស់ដែលអាចនាំឲ្យញ័រដើមទ្រូង ហើយខ្លះកើតឡើងដោយសារតែអ្នកប្រើប្រាស់វារាល់ថ្ងៃផងដូចជា៖
- សារធាតុភ្ញោចដូចជា កាហ្វេអ៊ីន នីកូទីន ថ្នាំគ្មានវេជ្ជបញ្ជា ឬថ្នាំញៀនជាដើម
- ជំងឺដូចជា កង្វះគ្រាប់ឈាម ខ្សោយសម្ពាធឈាម ជាតិស្ករក្នុងឈាមចុះទាប ឬជំងឺក្រពេញទីរ៉ូអ៊ីត
- សូកូឡា
- គ្រឿងស្រវឹង
- ការអស់កម្លាំង ឬគេងមិនគ្រប់
- បាក់ទឹកចិត្ត ឬថប់អារម្មណ៍
- ស្រ្តេស
- ក្តៅខ្លួន
- ហាត់ប្រាណខ្លាំងពេក
- បម្រែបម្រួលអ័រម៉ូនដោយសារតែការមានផ្ទៃពោះ រ៉ាំងរដូវ ឬមករដូវ៕