ខណៈពេលដែលវាគឺជាការពិតមួយដែលនិយាយថា ការដែលញ៉ាំអាហារសម្បូរជីវជាតិ និងមានតុល្យភាព អាចផ្តល់ឲ្យអ្នកវិញនូវជីវជាតិភាគច្រើនដែលអ្នកត្រូវការក៏ដោយ តែមានកត្តាច្រើនណាស់ដូចជា អាយុ សុខភាព និងរបៀបរស់នៅអាចបង្កើនតម្រូវការវីតាមីន និងជាតិរ៉ែថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វីតាមីន D3 ប្រហែលជាវីតាមីនមួយដែលគេស្គាល់ស្ទើរតែគ្រប់គ្នា ហើយក៏ច្រើនតែធ្វើឲ្យមនុស្សភាគច្រើនខ្វះវាក្នុងខ្លួន ជាពិសេសនៅរដូវរងារតែម្តង។ យ៉ាងណាមិញ មានវីតាមីន និងជាតិរ៉ែផ្សេងៗទៀតដែលមនុស្សយើងត្រូវការដោយសារតែហេតុផលជាច្រើនផងដែរ។
អាយុ
នៅពេលមនុស្សយើងអាយុកាន់តែច្រើន សមត្ថភាពក្នុងការបឺតស្រូបវីតាមីន B12 នឹងថយចុះដោយសារតែរាងកាយផលិតអាស៊ីតក្រពះកាន់តែតិច។ តាមពិតទៅ មនុស្សអាយុចាប់ពី ៥០ឆ្នាំឡើងទៅ មានរហូតដល់ ៣០ភាគរយទៅហើយដែលមិនបានផលិតអាស៊ីតក្រពះគ្រប់គ្រាន់ដើម្បីជួយដល់ការបឺតស្រូបវីតាមីន B12 ល្អឡើយ។ ក្រៅពីនេះ មនុស្សចាស់ច្រើនតែកង្វះវីតាមីន Bផ្សេងៗទៀតដែរ ដូចជា B6 និង B9 ជាដើម។ ហេតុដូច្នេះហើយ សម្រាប់មនុស្សចាស់អាយុចាប់ពី ៥០ឆ្នាំឡើងទៅ គួរតែលេបថ្នាំវីតាមីន Bចម្រុះដែលមានគុណភាពល្អផង។
ការប្រើប្រាស់ថ្នាំ
ការប្រើប្រាស់ថ្នាំជាច្រើនត្រូវបានគេរកឃើញថា ធ្វើឲ្យថយចុះជីវជាតិពិសេសៗជាច្រើនក្នុងខ្លួន។ ថ្នាំទាំងអស់នោះមានដូចជា៖
- ថ្នាំពន្យាកំណើត
- ថ្នាំទប់ការបញ្ចេញអាស៊ីតក្រពះ
- ថ្នាំបន្ថយចំនួនកូឡេស្តេរ៉ុលក្នុងឈាម
- ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម
ចូរពិគ្រោះជាមួយគ្រូពេទ្យផងបើសិនជាអ្នកបារម្ភអំពីការថយចុះរបស់ជីវជាតិដែលទាក់ទងនឹងថ្នាំអ្នកប្រើ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជំងឺ
ជំងឺមួយចំនួនអាចធ្វើឲ្យអ្នកមានតម្រូវការជីវជាតិពិសេសៗជាច្រើនដែរដូចជា៖
- ជំងឺទឹកនោមផ្អែមប្រភេទទី២
- ជំងឺមហារីក
- ជំងឺពោះវៀន Crohn’s
- ជំងឺតម្រងនោម
- ជំងឺញ៉ាំអាហារខុសធម្មតា
សម្រាប់មនុស្សសុខភាពល្អទូទៅ ដែលញ៉ាំអាហារគ្រប់ប្រភេទ ការលេបថ្នាំវីតាមីនចម្រុះទំនងជាមិនមែនជារឿងចាំបាច់ឡើយ។ ប៉ុន្តែ ការបន្ថែមទម្លាប់ញ៉ាំថ្នាំបំប៉នខាងក្រោមនេះជាមួយនឹងរបបអាហារផ្តល់សុខភាពទៀត ប្រហែលជាមានប្រយោជន៍ដល់មនុស្សយើងភាគច្រើន៖
- វីតាមីន D
- អូមេហ្គាបី
- ថ្នាំវីតាមីន Bកំផ្លេច។
ចូរចាំថា ការញ៉ាំអាហារសម្បូរទៅដោយជីវជាតិ ជាពិសេសអាហារមិនមែនកៃឆ្នៃ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីប្រាកដថា អ្នកទទួលបានជីវជាតិដែលរាងកាយត្រូវការខ្លាំង។ ថ្នាំបំប៉នមិនអាចផ្តល់ប្រយោជន៍ដូចអ្វីដែលអ្នកញ៉ាំពីអាហារខាងលើនេះឡើយ៕