ជាតិសរសៃដែលមានប្រភពចេញពីអាហាររុក្ខជាតិ មានប្រយោជន៍ចំពោះសុខភាពមួយចំនួនដូចជា ជួយដល់ការរំលាយអាហារ ជួយឲ្យឆ្អែតបានយូរ និងការពារកុំឲ្យញ៉ាំច្រើនជ្រុល។ យោងទៅតាមអាយុ និងភេទ អ្នកគួរតែញ៉ាំជាតិសរសៃពី ២១ ទៅ ៣៨ក្រាមជារៀងរាល់ថ្ងៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការទទួលបានជាតិសរសៃកាន់តែច្រើនពីរបបអាហារ៖
- ចូរញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន
- ចូរអានស្លាកសញ្ញាសម្គាល់ជីវជាតិដែលមានក្នុងអាហារ ថាមានបញ្ជាក់ចំនួនជាតិសរសៃប៉ុន្មានដែលវានឹងផ្តល់ឲ្យអ្នកញ៉ាំ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរញ៉ាំសណ្តែកឆ្អិនឲ្យបានច្រើន៕