មនុស្សធំមានសុខភាពល្អ គួរណាដែលមានទម្លាប់ហាត់ប្រាណក្នុងកម្រិតមធ្យមឲ្យបាន ១៥០នាទីឡើងទៅ ក្នុងមួយសប្តាហ៍។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការហាត់ប្រាណទៀងទាត់អាចជួយពង្រឹងដល់គុណភាពនៃជីវិតរស់នៅបានយ៉ាងល្អ ហើយវាក៏ប្រហែលជា៖
- ជួយបំបាត់ភាពតានតឹង ថប់អារម្មណ៍ បាក់ទឹកចិត្ត និងខឹង
- បន្ថយការប្រឈមនឹងការកើតបញ្ហាសុខភាពរ៉ាំរ៉ៃជាច្រើនដូចជា ជំងឺបេះដូងសរសៃឈាមជាដើម
- ពង្រឹងដល់ចំនួនកូឡេស្តេរ៉ុលក្នុងឈាម
- បង្ការ និងគ្រប់គ្រងសម្ពាធឈាមដែលឡើងខ្ពស់
- បង្ការការបាត់បង់កំហាប់ឆ្អឹង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បង្កើនថាមពលរាងកាយ
- ជួយឲ្យគេងឆាប់លក់៕