អ្នកនឹងមានការភ្ញាក់ផ្អើលជាមួយ នឹងអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដែលអ្នកនឹងទទួលបាន ពីការផឹកទឹក។
១. វាជួយក្នុងការសម្រកទម្ងន់
ការផឹកទឹក អាចជួយអោយអ្នកស្រកទម្ងន់បាន ដោយសារតែវាបានបំផ្លាញនូវ ផលិតផលខ្លាញ់ដែលមាននៅក្នុងខ្លួន។ ការផឹកទឹក អាចកាត់បន្ថយនូវការស្រេកឃ្លាន ដែលវាមានប្រសិទ្ធភាពយ៉ាងខ្លាំង ក្នុងការទប់ស្កាត់នូវចំណង់នៃការទទួលទាន ដូច្នេះអ្នកនឹង មិនសូវបរិភោគអាហារច្រើននោះទេ។ លើស ពីនេះទៀត នោះគឺថា ទឹកគ្មានផ្ទុកកាឡូរីដូចជាភេសជ្ជៈផ្សេងទៀតឡើយ ។
២. វាជាការព្យាបាលបែបធម្មជាតិមួយចំពោះអាការៈឈឺក្បាល
ការផឹកទឹក អាចជួយកាត់បន្ថយ នូវអារម្មណ៍នៃការឈឺចាប់ខ្នង និង ឈឺក្បាល ដែលកើតមានដោយ សារតែកង្វះសារធាតុរាវ នៅក្នុងខ្លួន។ បើទោះជាមានកត្តាផ្សេងៗទៀត ដែលអាចនឹងបណ្តាលអោយ អ្នក ឈឺក្បាល ក៏ការខ្វះជាតិទឹកគឺ ជាមូលហេតុជាទូទៅមួយ ដែលអាចធ្វើអោយអ្នក មានអាការៈនេះបាន ផងដែរ ។
៣. ជួយអោយអ្នកមើលទៅក្មេងជាងវ័យ នឹងស្បែកមានសុខភាពល្អ
អ្នកនឹងអាច មើលទៅឃើញក្មេងជាងវ័យបាន នៅពេលដែលស្បែករបស់អ្នកមាន ជាតិទឹកបានគ្រប់ គ្រាន់។ ទឹក អាចផ្តល់សំណើមដល់ស្បែក និង បង្កើនភាពយឺត តឹងណែនរបស់ពួកវាបាន ។
៤. ជម្រុញអោយអ្នកមានភាពជោគជ័យនឹងការងារ
ខួរក្បាលរបស់យើងម្នាក់ៗ គឺភាគច្រើន ត្រូវបានបង្កើតឡើងដោយទឹក ដូច្នេះការផឹកទឹក គឺអាចជួយ អោយយើងគិតបានល្អប្រសើរ, មានភាពស្វាហាប់ និង ប្រមូលផ្តុំអារម្មណ៍បានល្អ ។
៥.ធ្វើអោយការហាត់ប្រាណអ្នកកាន់តែល្អប្រសើរ
ការផឹកទឹក អាចជួយលៃតម្រូវសីតុណ្ហភាពរបស់រាងកាយ ។ វាមានន័យថា អ្នកនឹងមានអារម្មណ៍ថា មានថាមពលជាងមុន នៅពេលដែលអ្នកកំពុងហាត់ប្រាណ។ ទឹកក៏អាចជួយផងដែរ ក្នុងការផ្តល់ ថាមពលដល់សាច់ របស់អ្នក។
៦. ជួយដល់ការរំលាយអាហារ និងបញ្ហាទល់លាមក
ការផឹកទឹក គឺអាចបង្កើនដល់សកម្មភាពនៃកត្តាមេតាបូលីស ដោយសារតែវា បានជួយដល់ការរំលាយ អាហារនៅក្រពះពោះវៀន ។ សារជាតិសសៃ និង ជាតិទឹក គឺសហការណ៍គ្នាបានយ៉ាងល្អ ក្នុងការធ្វើ អោយ អ្នកមានចលនាក្រពះពោះវៀន បានជារៀងរាល់ថ្ងៃ ។
៧. ទប់ស្កាត់មិនសូវអោយមាន បញ្ហាគ្រេចថ្លោះ និងរមួលក្រពើ
ការមានផ្ទុកនូវ កម្រិតជាតិទឹកក្នុងខ្លួនបានត្រឹមត្រូវល្អ គឺអាចរក្សាអោយសន្លាក់ និង សាច់ដុំអ្នក មានជាតិរំអិល ដូច្នេះ អ្នកហាក់នឹងមិនសូវ កើតមាននូវបញ្ហា នៃការគ្រេចថ្លោះ និង រមួលក្រពើ បាននោះទេ ។
៨. មិនសូវមានជំងឺ និងមានអារម្មណ៍ថាមានសុខភាពល្អ
ការផឹកទឹក អោយបានច្រើន អាចជួយអ្នក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនផ្តាសាយធំ និង ជំងឺផ្សេង ៗដទៃទៀត មានដូចជា ជំងឺគ្រួសក្នុងតម្រងនោម និង ជំងឺគាំងបេះដូង ជាដើម។ ការផឹកទឹក ដែលមានបន្ថែមជាមួយនឹង ទឹកក្រូចឆ្មារ គឺត្រូវបានប្រើសម្រាប់ព្យាបាល នូវជំងឺមួយចំនួន មានដូចជា ជំងឺដែលទាក់ទងនឹង ប្រព័ន្ធដង្ហើម, បញ្ហាក្រពះពោះវៀន, ជំងឺរលាកគន្លាក់ឆ្អឹង និង ជំងឺរលាកសន្លាក់ជា ដើម។ វាអាចនិយាយបានម្យ៉ាងទៀតថា អត្ថប្រយោជន៍នៃការផឹកទឹកនេះ គឺអាចជួយធ្វើអោយ ប្រព័ន្ធភាពស៊ាំអ្នក មានភាពល្អប្រសើរជាងមុនបាន។
៩. បន្ធូរនូវអារម្មណ៍នៃការអស់កម្លាំង
ទឹកត្រូវបានប្រើដោយរាងកាយ ក្នុងការជួយធ្វើអោយវា បញ្ចេញនូវសារជាតិពុល និង កាកសំណល់ ចេញពីក្នុងខ្លួន។ ប្រសិនបើរាងកាយអ្នក មិនមានជាតិទឹកគ្រប់គ្រាន់ ជាឧទាហរណ៍ បេះដូងរបស់អ្នក ត្រូវ ការធ្វើការច្រើនជាងមុន ដើម្បីច្របាច់បញ្ចេញ នូវឈាមដែលមានអុកស៊ីសែន អោយបានដល់ គ្រប់ កោសិកា និងទៅកាន់ផងដែរនូវសិរីរៈសំខាន់ៗផ្សេងៗទៀត ទន្ទឹមនឹងនោះ សរីរៈអ្នកនឹងមានការហត់ នឿយ ហើយអ្នកក៏នឹងមានអាការៈនេះបានផងដែរ ។
១០. ទឹកធ្វើអោយអ្នកមានអារម្មណ៍ល្អ
ការផឹកទឹក នឹងជួយធ្វើអោយរាងកាយអ្នកមានអារម្មណ៍ល្អ ហេតុដូចនេះហើយ វាក៏នឹងធ្វើអោយអ្នក មានអារម្មណ៍ស្រស់ស្រាយបានផងដែរ ។
១១. កាត់បន្ថយការប្រឈមនឹង ជំងឺមហារីក
ទាក់ទងទៅនឹងប្រព័ន្ធរំលាយអាហារ ការសិក្សាមួយចំនួន បានបង្ហាញថា ការផឹកទឹកស្អាតល្អ បានក្នុង បរិមាណមួយដ៏ត្រឹមត្រូវ គឺអាចជួយកាត់បន្ថយបាននូវ ការប្រឈមទៅនឹងជំងឺមហារីកប្លោកនោម និង ជំងឺមហារីកពោះវៀនធំ។ ជាតិទឹក គឺអាចជួយបង្អន់ នូវកំហាប់នៃភ្នាក់ងារ ដែលបង្កអោយមានជំងឺ មហារីក នៅក្នុងទឹកនោម និង កាត់បន្ថយពេលវេលា ដែលពួកវានឹងផ្សារភ្ជាប់ខ្លួនវា ទៅនឹងស្រទាប់ក្នុង នៃប្លោកនោម ។
តើអ្នកបានយល់នូវ អត្ថប្រយោជន៍ នៃការផឹកទឹកចំពោះ រាងកាយអ្នកបានហើយឬនៅ បន្ទាប់ពីអ្នក បានអាននូវគុណសម្បតិ្តរបស់វា ដូចដែលយើងបានរៀបរាប់មកពីខាងលើនេះ ?