អាថ៌កំបាំងក្នុងការសម្រកទម្ងន់មិនមែនត្រូវការការសម្រកទម្ងន់ដ៏ពិបាកនោះទេ ។ ប៉ុន្តែវាគឺជារឿងដែលត្រូវការឲ្យរាងកាយធ្វើការជាមួយធម្មជាតិ និងចង្វាក់នៃការឃ្លានអាហារ ដើម្បីរំលាយជាតិខ្លាញ់ផងបានឆ្អែតផង ដូច្នេះអ្នកនឹងមានកម្លាំងរស់នៅធម្មតា។
ប្រូខូលី
តាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Academy of Nutrition and Dietetics បានរកឃើញថា បន្លែពណ៌បៃតងចាស់ប្រភេទនេះប្រហែលជាជួយកាត់បន្ថយជាតិខ្លាញ់នៅក្បាលពោះផង និងបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ផង។
ផ្លែឈើរី
នៅពេលចូលគេង គួរតែញ៉ាំផ្លែឈើរីខ្លះ ព្រោះវាអាចជួយបង្កើនការងងុយគេង។ ការសិក្សារកឃើញថា សារធាតុ Melatonin ក្នុងផ្លែឈើរីមិនត្រឹមតែជួយឲ្យងងុយគេងទេ តែក៏ជាអង់ទីអុកស៊ីដង់ដ៏ខ្លាំង ដែលអាចជួយសម្រកទម្ងន់បានដែរ។
សាច់ត្រី
ត្រីសម្បូរទៅដោយខ្លាញ់អូមេហ្គាបីដែលអាចជួយបង្កើនសុខភាពបេះដូង បន្ថយការប្រឈមនឹងជំងឺភ្លេចភ្លាំង ព្រមទាំងធ្វើឲ្យមានអារម្មណ៍ល្អទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាបានបញ្ជាក់ទៀតថា ប្រូតេអ៊ីនដែលមានក្នុងអូមេហ្គាបីនេះនឹងធ្វើឲ្យអ្នកញ៉ាំឆាប់ឆ្អែត និងជួយរំលាយជាតិខខ្លាញ់បានយ៉ាងល្អទៀតផង៕