ការជក់បារី និងការប៉ះពាល់ជាមួយពន្លឺព្រះអាទិត្យច្រើនពេក ជារឿងមិនល្អចំពោះមេជីវិតឈ្មោល ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកពិតជាចង់អោយមានមេជីវិតឈ្មោលមានគុណភាពល្អមែននោះ ចូរបង្កើនការទទួលទានផ្លែក្រូច ផ្លែឈើ និងបន្លែពណ៌លឿង។
សារធាតុបេតាការ៉ូទីន (Beta-carotene) ដែលជាអង់ទីអុកស៊ីដង់ ជួយបង្កើនចលនា ឬសមត្ថភាពហែលរបស់មេជីវិតឈ្មោលបានពី ៦,៥ ទៅ ៨ ភាគរយ។
ផ្លែឈើស្រស់ៗ
ផ្លែឈើ ជាអាហារដ៏អស្ចារ្យ ព្រោះវាសម្បូរទៅដោយវីតាមីន C ដែលជួយជម្រុញគុណភាពរបស់មេជីវិតឈ្មោល។ បើសិនជាអ្នកចង់ក្លាយទៅជាឪពុកគេមែននោះ អ្នកគួរតែចាប់ផ្តើមទទួលទានផ្លែឈើ ដូចជា ផ្លែក្រូចឆ្មារ ក្រូចផ្អែម និងស្វាយ ព្រោះវាសុទ្ធតែផ្ទុកទៅដោយជីវជាតិ និងអង់ទីអុកស៊ីដង់យ៉ាងច្រើន ព្រមទាំងមិនចាំបាច់អស់លុយច្រើនទៀតផង។
ខ្ទឹមស
អត្ថប្រយោជន៍របស់ខ្ទឹមសមានភាពល្បីល្បាញជាយូរយារណាស់មកហើយ ប៉ុន្តែការសិក្សាជាច្រើនបានបង្ហាញអោយដឹងថា វាមានសមាសធាតុដូចជាថ្នាំសម្រើបអញ្ចឹង ព្រមទាំងជួយបង្កើនចលនាឈាមរត់ទៀតផង។
ត្រី
ត្រីសម្បូរទៅដោយអាស៊ីតខ្លាញ់។ ត្រីអាចជួយអោយអ្នករឹងមាំ និងបង្កើនសមត្ថភាពមានកូនបានទៀតផង។ ត្រីមានផ្ទុកអាស៊ីដខ្លាញ់ដ៏សំខាន់ ដែលជួយធ្វើឱ្យឈាមរត់នៅជុំវិញប្រព័ន្ធបន្តពូជបានប្រសើរឡើយ និងបង្កើនគុណភាពមេជីវិតឈ្មោល៕