ការប្រែពីនារីដែលស្អាត ហើយមានរាងដែលគេស្ងើចសរសើរ ទៅជាស្ត្រីដែលមានពោះប៉ោង ហើយក្រោយពេលដែលសម្រាលរួចរូបរាងក៏ប្រែប្រួលទាំងស្រុង នេះជាអ្វីដែលនារីគ្រប់រូបមិនចង់ជួបឡើយ ប៉ុន្តែវាត្រូវតែជួបក្រោយពេលដែលរៀបការរួច ដូចនេះនៅចំពោះមុខស្ត្រីមានផ្ទៃពោះ មានរឿងមួយចំនួនអ្នកមិនគួរនិយាយឡើយ។
និយាយពីទម្ងន់
នៅចំពោះមុខស្ត្រីមានផ្ទៃពោះ អ្នកមិនគួរនិយាយរឿងនេះឡើយព្រោះវាអាចធ្វើឱ្យគេមិនសប្បាយចិត្ត ហើយបារម្ហពីរូបរាងរបស់គេជាខ្លាំង ជាហេតុដែលធ្វើឱ្យគេមិនហ៊ានបរិភោគអាហារច្រើនដែលអាចប៉ះពាល់ដល់សុខភាពរបស់កូនក្នុងផ្ទៃ។
មិនត្រូវចែករំលែកបទពិសោធន៍
ប្រសិនជាគេមិនបានសួរអ្នកពីបទពិសោធន៍របស់អ្នកក្នុងការមើលថែទាំកូនទេ អ្នកមិនត្រូវនិយាយឡើយ ព្រោះសុខភាពរបស់កូនគឺមិនដូចគ្នាឡើយ ដូចនេះរបៀបនៃការមើលថែក៏មិនដូចគ្នាដែរ។
កុំប្រៀបធៀបរវាងកូនអ្នកនិងកូនគេ
មានន័យថាអ្នកមិនត្រូវយករឿងគ្រប់បែបយ៉ាងរបស់អ្នកទៅប្រៀបធៀបជាមួយកូនគេឡើយ ព្រោះកុមារទាំងអស់មានរូបរាង និងទេពកោសល្យខុសគ្នា ដូចនេះមិនគួរយកមកប្រៀបធៀបឡើយព្រោះវាអាចធ្វើឱ្យអ្នកទាំង២មិនត្រូវគ្នា ហើយធ្វើឱ្យស្ត្រីមានផ្ទៃពោះក្តៅក្រហាយ។
មិនត្រូវសួរហេតុអ្វីបានជាគេមិនបំបៅទឹកដោះម្តាយដល់កូន
នៅចំពោះមុខពួកគេ អ្នកមិនត្រូវសួរសំនួរបែបនេះឡើយ ព្រោះមានស្ត្រីខ្លះដោយសារតែបញ្ហាសុខភាពទើបមិនមានទឹកដោះសម្រាប់បំបៅកូន ដូចនេះបើអ្នកសួរដេញដោលគេ នឹងអាចធ្វើឱ្យគេកាន់តែពិបាកចិត្ត ហើយកាន់តែបារម្ហពីសុខភាពកូនរបស់គេ។
មិនត្រូវនិយាយពីរឿងដណ្តើមកូននៅចំពោះមុខគេ
នៅពេលដែលស្ត្រីមានផ្ទៃពោះទើបនឹងសម្រាលកូនរួច មានយាយតាខ្លះតែងតែដណ្តើមចង់មើលថែចៅ ហើយជួនកាលអាចមើលមុខគ្នាមិនចំក៏មានដែរ នេះជារឿងដែលធ្វើឱ្យគេមិនសប្បាយចិត្តជាខ្លាំង ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពគេណាស់ ព្រោះទើបនឹងសម្រាលរួច ត្រូវការកន្លែងស្ងប់ស្ងាត់ដើម្បីសម្រាកយកកម្លាំង តែបើអ្នកឈ្លោះគ្នាព្រោះតែរឿងនេះ នោះគេនឹងមិនអាចសម្រាកបានឡើយ៕