ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកថាតើអ្នកមានផ្ទៃពោះប៉ុន្មានថ្ងៃ ទើបអាចធ្វើឲ្យអ្នកដឹងថាខ្លួនអ្នកកំពុងតែពរពោះ។ តើមានអ្វីខ្លះទៅ?
ជាធម្មតា បើនារីរួមភេទក្នុងថ្ងៃបង្កកំណើត ប្រហែលពី៦ទៅ៧ថ្ងៃ ស្ពែម៉ាតូសូអ៊ីតនឹងចាប់ផ្តើមកាច់សំបុកក្នុងស្បូនរបស់នារី។ នៅពេលដែលកាច់សំបុក នារីអាចឃើញមានឈាមតិចៗក្នុងទ្វាមាស ហើយមនុស្សស្រីមួយចំនួនអាចមានអារម្មណ៍ថាឈឺពោះតិចៗទៀតផង។ ប៉ុន្តែក៏មានស្ថានភាពខ្លះមិនងាយមានអារម្មណ៍ឲ្យដឹងផងដែរ។ ប្រសិនជានារីដែលមករដូវទៀង បើក្រោយ១០ថ្ងៃមិនមកទៀត អ្នកគួរតែពិនិត្យមើលថាតើមានផ្ទៃពោះមែនឬទេ។ ប្រសិនជាអាច អ្នកក៏គួរតែទៅពិនិត្យនៅមន្ទីរពេទ្យផងដែរ ដើម្បីឲ្យដឹងកាន់តែច្បាស់៕