ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកឲ្យបាត់នូវអារម្មណ៍ដែលភ័យមុននឹងរៀបការ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកអាចសរសេរពីរឿងដែលអ្នកភ័យលើក្រដាសមួយសន្លឹក រួចយកទៅចែករំលែកជាមួយមិត្តភក្តិ ឬគ្រួសារ ដោយមិនគួរខ្លាច ហើយខ្មាស មិនហ៊ាននិយាយឡើយ។ នៅពេលដែលអ្នកនិយាយ និងសរសេរចេញមក អ្នកនឹងអាចបាត់នូវអារម្មណ៍ភ័យរបស់អ្នក ព្រោះមានអ្នកនៅជុំវិញជួយផ្តល់គំនិតដល់អ្នក។
- អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ ដោយមិនគួរអន្ទះសារខ្លាំងពេកនោះទេ។ ការរក្សាចិត្តស្ងប់ នឹងធ្វើឲ្យអ្នកមិនមានសម្ពាធអារម្មណ៍ខ្លាំង។ ជាហេតុដែលធ្វើឲ្យអ្នកមិនភ័យខ្លាំងទៅលើរឿងអាពាហ៍ពិពាហ៍នោះទេ។
- អ្នកគួរតែរកឲ្យឃើញកត្តាចំបងដែលធ្វើឲ្យអ្នកភ័យ។ នៅពេលដែលអ្នករកឃើញ អ្នកនឹងអាចរកឃើញផ្លូវដែលចេញបាន ដោយធ្វើឲ្យអ្នកមានអារម្មណ៍ស្រួលវិញហើយ។
- អ្នកមិនគួរគិតផ្តេសផ្តាសឡើយ អ្វីដែលអ្នកគួរតែធ្វើគឺត្រៀមខ្លួនធ្វើជាកូនក្រមុំដែលស្អាត មិនមែនធ្វើជាកូនក្រមុំដែលមិនមានជំនឿចិត្តលើខ្លួននោះទេ។
- អ្នកក៏អាចហាត់ប្រាណបានដែរ ព្រោះការហាត់ប្រាណ អាចធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរ មិនធ្វើឲ្យអ្នកមានអារម្មណ៍ពិបាកទៀតនោះទេ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍សុវត្ថិភាព៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)