ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវត្ថុដែលមិនគួរមានក្នុងបន្ទប់ទទួលភ្ញៀវទេ ទើបមិននាំប្រាក់អ្នកចេញក្រៅអស់។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរផ្ជួរកញ្ចក់ក្រោយសាឡុងក្នុងបន្ទប់ទទួលភ្ញៀវឡើយ ព្រោះអាចបណ្តេញជំនួយធំៗចេញពីក្បែរខ្លួនអ្នកអស់។ ជាហេតុដែលធ្វើឲ្យគ្មានទ្រព្យណាអាចចូលមកក្នុងផ្ទះអ្នកឡើយ។
- វត្ថុដែលតាំងក្នុងបន្ទប់ទទួលភ្ញៀវ មិនគួរបែកបាក់ ឬមានស្នាមប្រេះអ្វីឡើយ ព្រោះវាអាចបណ្តេញលាភសំណាងទាំងឡាយឲ្យចាកចេញពីផ្ទះអ្នកអស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចរស់ក្នុងជីវភាពដែលខ្វះខាតបាន។
- នៅខាងឆ្វេងដៃនៃតុធ្វើការរបស់អ្នក មិនគួរទុកធុងសម្រាមនៅកន្លែងនោះឡើយ ព្រោះវាជាកន្លែងដែលនាំមាសប្រាក់ជូនអ្នក។ ប្រសិនជាអ្នកទុកធុងសម្រាមនៅកន្លែងនោះ នឹងបណ្តេញមាសប្រាក់ចេញអស់តែម្តង។
- នៅក្រោយសាឡុងរបស់អ្នក មិនគួរតាំងដើមដំបងយក្សឡើយ ព្រោះវាអាចរារាំងមិនឲ្យទ្រព្យចូលមកនៅក្នុងផ្ទះរបស់អ្នកឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីការដាំរុក្ខជាតិផ្សេងៗក្នុងបន្ទប់ទទួលភ្ញៀវ។
- អណ្តើកក៏អ្នកមិនគួរចិញ្ចឹមក្នុងបន្ទប់ទទួលភ្ញៀវដែរ ទោះបីជាអ្នកស្រឡាញ់យ៉ាងណាក៏ដោយ ព្រោះវាអាចនាំមនុស្សមិនល្អចូលមកក្នុងផ្ទះរបស់អ្នក ដោយអាចបំផ្លាញ និងធ្វើឲ្យមាសប្រាក់ក្នុងផ្ទះអាចហូរចេញអស់បាន៕