ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលមិនគួរទុកនៅក្បែរទូរទស្សន៍។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរយកទឹកទៅទុកនៅលើទូដែលដាក់តាំងនៅក្រោមទូរទស្សន៍ឡើយ ជាពិសេសទឹកក្តៅតែម្តង ព្រោះចំហាយនៃទឹកក្តៅនោះអាចជ្រាបចូលទៅក្នុងទូរទស្សន៍។ ជាហេតុដែលធ្វើឲ្យទូរទស្សន៍របស់អ្នកងាយខូចខ្លាំងណាស់។
- អ្នកមិនគួរយកក្រណាត់ទៅគ្របលើទូរទស្សន៍ឡើយ ព្រោះវាអាចធ្វើឲ្យចំហាយក្តៅដែលចេញពីទូរទស្សន៍មិនអាចបញ្ចេញមកក្រៅបាន។ ដូចនេះ ទូរទស្សន៍នឹងក្តៅខ្លាំង ដោយធ្វើឲ្យវាងាយខូចខ្លាំងណាស់។
- អ្នកមិនគួរទុកទូរស័ព្ទរបស់អ្នកនៅក្បែរទូរទស្សន៍ឡើយ ព្រោះវាអាចអាចបង្អាក់សេវារបស់ទូរទស្សន៍របស់អ្នកបាន ដោយធ្វើឲ្យវាដំណើរការមិនបានល្អឡើយ។
- អ្នកក៏មិនគួរទុកអាវុធមុជស្រួចនៅជិតទូរទស្សន៍ដែរ ព្រោះវាអាចធ្វើឲ្យអ្នកមិនប្រយ័ត្នអាចគ្រោះថ្នាក់បាន។ ជាពិសេស នៅពេលដែលអ្នកមិនប្រយ័ត្នហើយប៉ះត្រូវ ឬបុកត្រូវ វាក៏អាចធ្វើឲ្យប៉ះពាល់ដល់ទូរទស្សន៍របស់អ្នកដោយមិនដឹងខ្លួនផងដែរ៕