ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គលិកលក្ខណៈមួយចំនួនដែលអ្នកដឹកនាំក្រុមហ៊ុនគួរតែមាន។ តើមានអ្វីខ្លះទៅ?
1. អ្នកត្រូវតែពូកែនិយាយ ទើបអាចឱ្យអ្នកដទៃធ្វើតាមខ្លួន ហើយគោរពតាមគំនិតរបស់ខ្លួន ដោយបំពេញការងារបានយ៉ាងល្អ។
2. អ្នកត្រូវតែរៀនអ្វីដែលថ្មីជានិច្ច មិនត្រូវដើរតាមអ្វីដែលចាស់នោះទេ ព្រោះមានតែបទពិសោធន៍ថ្មី ទើបអាចនាំអ្នកដើរទៅរកផ្លូវដែលជោគជ័យបាន។
3. អ្នកត្រូវតែរៀនចេះការគ្រប់គ្រងជាមុនសិន ទើបដឹងពីវិធីសាស្ត្រផ្សេងៗក្នុងការដឹកនាំបុគ្គលិក។ បើអ្នកមិនមានជំនាញមួយនេះក្នុងខ្លួន អ្នកនឹងមិនងាយកាន់កាប់បុគ្គលិកបានល្អឡើយ ហើយលទ្ធផលការងារក៏អាចប៉ះពាល់ផងដែរ។
4. ការមានទំនាក់ទំនងល្អជាមួយអ្នកដទៃក៏ជាចំនុចសំខាន់ដែរ ព្រោះវាជាចំនុចដែលធ្វើឱ្យក្រុមហ៊ុនអ្នករីកចម្រើនទៅមុខ។ ដូចនេះ អ្នកគួរតែរក្សា និងកសាងទំនាក់ទំនងទាំងនោះឲ្យបានល្អ ទើបក្រុមហ៊ុនអ្នកអាចដំណើរការបានល្អទៅមុខ។
5. អ្នកត្រូវតែចេះមើលឆ្ងាយ ហើយកំណត់គោលដៅរបស់ខ្លួនឱ្យបានច្បាស់លាស់ ទើបអ្នកអាចដើរដល់គោលដៅនោះក្នុងរយៈពេលខ្លី ដោយមិនសូវជួបនឹងបញ្ហាឡើយ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើបាន ដើម្បីដើរដល់ផ្លូវជោគជ័យរបស់អ្នក៕