ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកមានក្រលៀនខ្សោយមិនគួរពិសារ។ តើមានអ្វីខ្លះទៅ?
- ភេសជ្ជៈកំប៉ុង និងមានរសជាតិផ្អែម អ្នកមិនគួរផឹកច្រើននោះទេ ព្រោះបើអ្នកផឹកក្នុងរយៈពេលយូរ នឹងធ្វើឲ្យក្រលៀនអ្នករងសម្ពាធខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យក្រលៀនរបស់អ្នកកាន់តែទ្រុឌទ្រោមទៅៗ។
- ផ្លែស្ពឺក៏អ្នកដែលមានក្រលៀនមិនល្អមិនគួរញ៉ាំដែរ ព្រោះវាមានផ្ទុកសារធាតុដែលធ្វើឲ្យសុខភាពក្រលៀនរបស់អ្នកកាន់តែខ្សោយទៅៗ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការពិសារប្រសិនជាអ្នកពិនិត្យដឹងថាក្រលៀនអ្នកមិនសូវរឹងមាំ។
- តែក្រាស់ក៏មិនគួរផឹកដែរបើក្រលៀនអ្នកកំពុងតែជួបបញ្ហា ព្រោះវាអាចធ្វើឲ្យជំងឺក្រលៀនរបស់អ្នកកាន់តែធ្ងន់ធ្ងរមិនដឹងខ្លួន។ ដូចនេះ ប្រសិនជាក្រលៀនរបស់អ្នកមានសុខភាពខ្សោយ គួរតែប្រយ័ត្នពីការបរិភោគ៣មុខខាងលើនេះឲ្យបានខ្ពស់៕