ជំងឺប្រមេះទឹកបាយគឺជាជំងឺឆ្លងមួយប្រភេទដែលបង្កឡើងដោយបាក់តេរីម្យ៉ាងឆ្លងតាមរយៈការរួមភេទ និងអាចកើតទាំងមនុស្សប្រុសទាំងមនុស្សស្រី ។
ជំងឺប្រមេះទឹកបាយច្រើនមានការប៉ះពាល់ទៅលើបង្ហួរនោម ថ្នក់ពោះអាចម៌ ឬបំពង់ក ។ ចំពោះមនុស្សស្រីវិញ ជំងឺប្រមេះទឹកបាយក៏ប៉ះពាលទៅលើមាត់ស្បូនផងដែរ ។
មនុស្សភាគច្រើនឆ្លងជំងឺប្រមេះទឹកបាយនេះតាមរយៈការរួមភេទ ។ ប៉ុន្តែចំពោះទារកក៏អាចឆ្លងជំងឺនេះបានតាមរយៈការសំរាលកូនប្រសិនបើម្តាយនោះមានផ្ទុកជំងឺនេះ ។ ទារកអាចនឹងមានការប៉ះលើភ្នែកច្រើនជាងគេ ។
ជំហ៊ានសំរាប់កាត់បន្ថយការប្រឈមនឹងជំងឺប្រមេះទឹកបាយមាន ៖
– ប្រើស្រោមអនាម័យប្រសិនបើអ្នកជ្រើសរើសយកការរួមភេទ ៖ ការតមរួមភេទគឺជាមធ្យោយបាយដ៏ល្អបំផុតក្នុងការបង្ការជំងឺប្រមេះទឹកបាយ ។ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសយកការរួមភេទ ចូរប្រើស្រោមអនាម័យអោយបានគ្រប់ពេលរួមទាំងរួមភេទតាមរន្ធគូថ តាមមាត់ ឬតាមទ្វារមាស ។
– ចូរអោយដៃគូររបស់អ្នកធ្វើតេស្តដើម្បីរកមើលជំងឺឆ្លងតាមការរួមភេទ៖ ចូររកអោយឃើញ និងតម្រូវអោយដៃគូររបស់អ្នកធ្វើតេស្តររកមើលជំងឺឆ្លងតាមការរួមភេទដូចជាជំងឺប្រមេះទឹកបាយជាដើម ។
– មិនត្រូវរួមភេទជាមួយអ្នកដែលមានរោគសញ្ញាទេ៖ ប្រសិនបើដៃគូររបស់អ្នកមានសញ្ញានៃជំងឺឆ្លងតាមការរួមភេទដូចជាក្រហាយពេលនោម ឬមានកន្ទួល ឬរមាស់ប្រដាប់ភេទ អ្នកមិនគួរណារួមភេទជាមួយនោះទេ ។
– ត្រូវធ្វើការពិនិត្យរកជំងឺប្រមេះទឹកបាយអោយបានទៀងទាត់ប្រសិនបើអ្នកមានការប្រឈមមុខខ្ពស់៖ ចូរនិយាយជាមួយគ្រូពេទ្យអំពីការពិនិត្យជាទៀងទាត់ប្រសិនបើអ្នកមានការប្រឈមខ្លាំងជាមួយជំងឺប្រមេះទឹកបាយ ។ អ្នកប្រហែលជាប្រឈមកាន់តែខ្លាំប្រសិនបើអ្នកមានជំងឺប្រមេះទឹកបាយ ឬជំងឺឆ្លងតាមការរួមភេទផ្សេងៗទៀតកាលពីមុន មានដៃគូរថ្មី មានដៃគូររួមភេទច្រើន ៕