ការហាត់ប្រាណបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ អាចជួយបង្ការភាពធាត់ជ្រុល ដែលជាកត្តាប្រឈមមុខខ្លាំងមួយនៃការកើតជំងឺមហារីក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ តាមរយៈការធ្វើសកម្មភាពរាងកាយច្រើនបែបនេះអាចជួយបន្ថយការកើតជំងឺមហារីកតាមរបៀបដូចខាងក្រោមនេះ៖
- ការហាត់ប្រាណនឹងនាំឲ្យថយចុះអ័រម៉ូនដូចជា អាំងស៊ុយលីន និងអេស្រ្តូជែន ដែលត្រូវបានគេដឹងថាមានជាប់ទាក់ទងនឹងការកើត និងលូតលាស់របស់មហារីក
- ការហាត់ប្រាណជួយបង្ការភាពធាត់ជ្រុល និងភាពមិនធ្វើការរបស់អាំងស៊ុយលីន ដែលជាហេតុនាំឲ្យកោសិកាមិនមានការឆ្លើយតបនឹងអាំងស៊ុយលីនក្នុងការបញ្ចុះជាតិស្ករក្នុងឈាម
- សកម្មភាពរាងកាយជួយបន្ថយការរលាក
- ការហាត់ប្រាណជួយពង្រឹងដល់មុខងារប្រព័ន្ធភាពស៊ាំ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- សកម្មភាពរាងកាយនឹងទៅបន្ថយចំនួនពេលវេលាដែលអាហារត្រូវធ្វើដំណើរក្នុងប្រព័ន្ធរំលាយអាហារ ដូច្នេះវាក៏បន្ថយការប៉ះពាល់នឹងសារធាតុដែលនាំឲ្យកើតមហារីកបានដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855