រាជធានីភ្នំពេញ ៖ ជីវិតលើគ្រែ ក៏ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ជីវិតដៃគូ ។ ដូចនេះយើងត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យវាមានសុវត្ថិភាព និងត្រូវតាមក្បួនខ្នាត ។ មានស្រ្តីជាច្រើនមិនបានដឹងពីទម្លាប់មិនល្អមួយចំនួន ដែលពួកគេមិនគួរធ្វើនៅក្រោយពេលរួមភេទ ។ តើឆ្ងល់ទេ ហេតុអ្វីបានជារួមភេទហើយ ទៅលាងសាប៊ូ ស្រាប់តែទ្វារមាសហើមខុសពីធម្មតា ?
១. មិននោមក្រោយពីរួមភេទរួច ៖ ការនោម គឺជាមធ្យោបាយធម្មជាតិមួយក្នុងការបញ្ចេញបាក់តេរីពីក្នុងទ្វារមាសមកក្រៅវិញ ។ ការរួមភេទអាចធ្វើឱ្យបាក់តេរីចូលទៅក្នុងទ្វារមាសបាន ដែលថ្ងៃក្រោយអាចទៅជាការបង្ករោគនៅប្លោកនោម និងផ្លូវទឹកម៉ូត្របាន ។ ដូច្នេះគួរតែមានទម្លាប់ល្អមួយ នោមឱ្យអស់ក្រោយពីរួមភេទរួច ហើយប្រើវិធីសម្អាតពីមុខទៅក្រោយដើម្បីកុំឱ្យមេរោគចេញពីរន្ធគូថចូលទ្វារមាសបាន ។
២. ការប្រើកន្សែងសើមជូត ៖ គ្មានអ្វីស្រួលជាងលូកដៃយកន្សែងសើមមកជូត ក្រោយពីរួមភេទនោះទេ បើធៀបនឹងការដើរទៅលាងទឹកនៅក្នុងបន្ទប់ទឹក ។ បើសិនជាស្បែកអ្នកមានប្រតិកម្មនឹងក្លិន ជាតិអាលកុល ឬប្រេងនោះ អ្នកគួរតែកុំប្រើកន្សែងជូតដែលសើមអី ។ ភាគច្រើនកន្សែងជូតសើមៗ ឬកន្សែងត្រជាក់នោះ មានជាតិគីមីខ្លាំង ដែលអាចបង្កការរលាកដល់ស្បែកនៅម្តុំទ្វារមាសបានក្រោយពីរួមភេទរួច ។
៣. ប្រើសាប៊ូលាងសម្អាត ៖ អ្នកទំនងជាគិតថា ក្រោយពីរួមភេទរួច ការលាងសម្អាតទ្វារមាសជាមួយសាប៊ូគឺជារឿងល្អ ។ ប៉ុន្តែវាមិនសំខាន់ដែលត្រូវធ្វើបែបនេះឡើយ ។ ធម្មតាស្បែកនៅតំបន់ទ្វារមាសនឹងងាយរលាកណាស់ក្រោយពីរួមភេទរួច ហើយក៏មានប្រតិកម្មមួយខុសគ្នាដែរនៅពេលប៉ះពាល់នឹងសារធាតុគីមីរបស់សាប៊ូ ។ ដូច្នេះវាងាយនឹងមានភាពស្ងួត និងរលាកណាស់នៅពេលប្រើសាប៊ូលាងសម្អាតកន្លែងនេះ ។ នេះក៏ដោយសារតែសាប៊ូមានកម្រិតអាស៊ីដបាសមិនត្រូវជាមួយនឹងស្ថានភាពទ្វារមាស ។ អ្វីដែលអ្នកគួរប្រើប្រាស់ គឺជាទឹកអនាម័យស្រ្តី ដែលមានស្តង់ដារសមស្របនឹងកម្រិតអាស៊ីដបាសរបស់ទ្វារមាស ។