បើអ្នកអប់រំកូនតាមវិធីខាងក្រោម សូមអ្នកប្រញាប់កែចេញ ព្រោះជាការអប់រំដែលខុស ហើយអាចប៉ះពាល់ដល់កូនទៀតផង។ តើមានអ្វីខ្លះទៅ?

1. ការអប់រំកូនដោយប្រើអំពើហិង្សា គឺជាទង្វើដែលខុសបំផុត ព្រោះវាអាចធ្វើឱ្យកូនមានជំងឺផ្លូវចិត្ត។

2. ការអប់រំដោយប្រើអំណាច ធ្វើឱ្យកូនកោតខ្លាច ក៏ជាអំពើដែលខុសដែរ ព្រោះយូរៗទៅកូននឹងមានជំងឺឆាប់ភ័យខ្លាច មិនហ៊ានធ្វើអ្វីទេ ដោយងាយកើតមានចរិតកំសាកខ្លាំងណាស់។

3. ការអប់រំដោយផ្តាច់ការក៏ខុសដែរ ព្រោះវានឹងធ្វើឱ្យកូនក្លាយជាមនុស្សដែលអត្មានិយម ហើយមិនសូវចុះសម្រុងជាមួយមិត្តភក្តិទេ។

4. ការបន្តោយឱ្យកូនទារអីបាននោះក៏ខុសដែរ ព្រោះបើអ្នកធូលរលុងចំពោះកូនពេក នោះអ្នកនឹងធ្វើឱ្យគេខូចជាមិនខានឡើយ ដោយពិបាកពត់មកវិញណាស់។

5. ការមិនសូវខ្វល់ពីកូនក៏អាចធ្វើឱ្យគេដើរផ្លូវខុសដែរ។ ដូចនេះ អ្នកគួរតែចំណាយពេលវេលាខ្លះ ដើម្បីកំដរជិតខ្លួនកូន ដើម្បីឲ្យកូនអាចទទួលបានភាពកក់ក្តៅ គ្រប់គ្រាន់ពីអ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង