អាការៈបេះដូងរីកមិនមែនជាជំងឺទេ តែវាគ្រាន់តែជារោគសញ្ញារបស់ជំងឺណាមួយប៉ុណ្ណោះ។ អ្នកនឹងមានបញ្ហាបេះដូងរីកជាលក្ខណៈបណ្តោះអាសន្នដោយសារតែស្រ្តេសណាមួយក្នុងរាងកាយដូចជា ការមានផ្ទៃពោះ, ឬដោយសារតែជំងឺណាមួយដូចជា ខ្សោយសាច់ដុំបេះដូង, ជំងឺសរសៃឈាមបេះដូង, បញ្ហាប្រើសបេះដូង ឬចង្វាក់បេះដូងមិនធម្មតា។​ អាការៈបេះដូងរីកអាចបណ្តាលមកពីបញ្ហាជាច្រើនដែលធ្វើអោយបេះដូងច្របាច់កាន់តែខ្លាំងជាងធម្មតា ឬខូចដល់សាច់ដុំបេះដូង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ពេលខ្លះការរីករបស់បេះដូងក៏មិនដឹងមូលហេតុដែរ។ បេះដូងរីកមានពេលខ្លះក៏មិនមានចេញជារោគសញ្ញាអ្វីដែរ ហើយខ្លះទៀតបានជាមានដូចជា ពិបាកដកដង្ហើម, ចង្វាក់បេះដូងលោតមិនធម្មតា, អស់កម្លាំងល្ហិតល្ហៃ, បរិវេណក្នុងពោះរាងធំជាងមុន និងកើនទម្ងន់។ ការរីកបេះដូងអាចព្យាបាលបានតាមរយៈការកែតម្រូវនូវមូលហេតុរបស់វា។ ការព្យាបាលអាចជាការប្រើថ្នាំ, ការធ្វើដំណើរការវេជ្ជសាស្រ្ត ឬការវះកាត់។ អាការៈបេះដូងរីកកាន់តែងាយស្រួលព្យាបាលនៅពេលរកឃើញបានលឿន ដូច្នេះចូរអោយគ្រូពេទ្យពីនិត្យទៅបើសិនជាអ្នកបារម្ភអំពីបេះដូងអ្នក។ បើសិនជាអ្នកមានរោគសញ្ញាថ្មីជាច្រើនដែលបញ្ជាក់ថាវាមានទំនាក់ទំនងនឹងបេះដូងនោះ ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យ។ អាហារមួយចំនួនក៏ជួយទប់ស្កាត់ និងព្យាបាលអាការៈបេះដូងរីកបានយ៉ាងប្រសើរទោះបីជាមិនជាដាច់តែម្ដងក៏ដោយ ក៏វាជួយគ្រងគ្រងស្ថានភាព។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងនូវអាហារដែលអ្នកគួរទទួលទានដើម្បីទប់ស្កាត់ ក៏ដូចជាព្យាបាលអាការៈនៃជំងឺនេះ ៖

១. រមៀត 

សារធាតុ curcumin ជាអ្វីដែលធ្វើឱ្យរមៀតមានប្រសិទ្ធិភាពខ្ពស់ប្រឆាំងនឹងបញ្ហានៃអាការៈបេះដូងរីក។ រមៀតមានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលមានប្រយោជន៍បំផុតជាពិសេសប្រសិនបើរោគឆ្លងណាមួយជាដើមហេតុនៃបញ្ហារីកបេះដូង។ ការសិក្សាស្រាវជ្រាវជាច្រើនក៏បានបង្ហាញឱ្យដឹងផងដែរថា ការទទួលទានរមៀតអាចជួយកាត់បន្ថយហានិភ័យនៃជំងឺខ្សោយបេះដូងដោយសារអាការៈបេះដូងរីក។

២. តែបៃតង

ការទទួលទានតែបៃតង គឺប្រសើរបំផុតសម្រាប់អ្នកដែលជួបប្រទះអាការៈបេះដូងរីក ដោយសារបញ្ហាសម្ពាធឈាមឡើងខ្ពស់។ តែបៃតង មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយគ្រប់គ្រងកម្រិតនៃសម្ពាធឈាម ដោយការបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។ តែបៃតង ក៏ជួយបន្សាបជាតិពុលផ្សេងៗក្នុងរាងកាយផងដែរ។

៣. ទឹកក្រូចឆ្មារស្រស់

ការទទួលទានទឹកក្រូចឆ្មារមានប្រសិទ្ធិភាពខ្ពស់គួរឱ្យកត់សម្គាល់ក្នុងការជួយគ្រប់គ្រង ក៏ដូចជាទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់ដែលអាចបណ្ដាលឱ្យកើតមានអាការៈបេះដូងរីក។ ទឹកក្រូចឆ្មារ ក៏ជួយពង្រឹងសសៃឈាម ហើយកម្ចាត់ជាតិទឹក ឬសារធាតុរាវដែលលើសចេញពីរាងកាយតាមរយៈលក្ខណៈសម្បត្តិបញ្ចុះទឹកនោមរបស់វាផងដែរ។

៤. ខ្ទឹមស

គ្រាន់តែទទួលទានខ្ទឹមសត្រឹមតែពី ២ ទៅ ៣ កំពឹសក្នុងមួយថ្ងៃ ក៏ជួយគ្រប់សម្ពាធឈាម និងទប់ស្កាត់បញ្ហានៃជំងឺបេះដូងបានយ៉ាងប្រសើរគួរឱ្យកត់សម្គាល់។ ដូច្នេះអ្នកដែលកំពុងជួបប្រទះអាការៈបេះដូងរីក ក៏អាចទទួលបានអត្ថប្រយោជន៍ពីការទទួលទានខ្ទឹមសទៀងទាត់ផងដែរ។ ខ្ទឹមស មានសមត្ថភាពគ្រប់គ្រងការរលាកផ្សេងៗក្នុងរាងកាយ ក៏ដូចជាកម្ចាត់ចោលនូវពពួកបាក់តេរី និងវីរុសដែលបង្កការឆ្លងមេរោគ។

៥. ទឹកឃ្មុំឆៅ

ការទទួលទានទឹកឃ្មុំឆៅប្រមាណពី ២ ទៅ ៣ ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃជាប្រចាំអាចជួយព្យាបាលអាការៈបេះដូងរីក តាមរយៈសារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិ antimicrobial​ ដែលវាមានផ្ទុក។ ការទទួលទានទឹកឃ្មុំ ក៏ជួយសម្រួលបង្កើនចរន្តឈាមរត់ ហើយកាត់បន្ថយការទទួលបន្ទុកហួសហេតុនៃបេះដូងផងដែរ។

៦. អាហារមានផ្ទុកសម្បូរទៅដោយវីតាមី E 

វីតាមីន E មិនត្រឹមតែល្អសម្រាប់សុខភាពស្បែកប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរសម្រាប់សសៃឈាមបេះដូងផងដែរ។ ដូច្នេះរបបអាហារដែលមានផ្ទុកសម្បូរទៅវីតាមីន E ចាំបាច់ណាស់សម្រាប់អ្នកដែលមានបញ្ហាបេះដូងរីក៕