ចែករំលែក
  • 778
  •  
  •  

ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយឲ្យអ្នកម្តាយមានរាងស្អាតក្រោយសម្រាលកូនរួច មិនចាំបាច់តមអាហារ និងហាត់ប្រាណនោះទេ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលអ្នកពិសារបាយម្តងៗ អ្នកគួរតែញ៉ាំស៊ុប និងបន្លែសិន ទើបអាចបរិភោគសាច់បាន ព្រោះការពិសារដោយមានលំដាប់លំដោយបែបនេះ ទើបអាចធ្វើឲ្យអ្នកមានរាងដែលស្អាតមកវិញ មិនងាយធាត់ខ្លាំងនោះទេ។
  2. អាហារពេលល្ងាច អ្នកមិនគួរញ៉ាំច្រើននោះទេ ដោយពិសារឲ្យឆ្អែត៨ភាគបានហើយ ព្រោះពិសារច្រើន ក្រពះនឹងពិបាករំលាយអាហារ ដោយធ្វើឲ្យអ្នកធាត់លើសដើម។ ដូចនេះ អ្នកគួរតែញ៉ាំក្នុងបរិមាណល្មមបានហើយ។
  3. នៅពេលដែលអ្នកមានអារម្មណ៍ថាឃ្លាន អ្នកគួរតែពិសារបន្តិច ដោយមិនគួរចាំដល់ឃ្លានខ្លាំង ហើយបរិភោគច្រើននោះទេ ព្រោះអាចធ្វើឲ្យអ្នកញ៉ាំហួសកំណត់ ដោយធ្វើឲ្យអ្នកមានរាងមិនស្អាតនោះឡើយ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំង៣ខាងលើ ដើម្បីទទួលបានរាងស្អាតក្រោយសម្រាលកូនរួច៕
  4. (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)