ប្រសិនជាអ្នកចង់ឲ្យសក់អ្នកឆាប់ដុះបានលឿន អ្នកអាចជ្រើសរើសអាហារ៣ប្រភេទខាងក្រោមនេះ ដើម្បីពិសារ។ តើមានអ្វីខ្លះទៅ?

1. ទំពាំងបាយជូរក្រៀម មានផ្ទុកសារធាតុដែលអាចជួយធ្វើឲ្យឈាមនៅស្បែកអ្នកដើរបានស្រួល។ ដូចនេះ នៅពេលដែលអ្នកពិសារទំពាំងបាយជូរក្រៀមនេះ នោះវានឹងអាចធ្វើឲ្យសក់អ្នកឆាប់ដុះយ៉ាងខ្លាំង។

2. សារធាតុចិញ្ចឹមជាច្រើនមានផ្ទុកក្នុងពងមាន់។ ដូចនេះ អ្នកអាចបរិភោគពងមាន់ និងផលិតផលដែលធ្វើពីទឹកដោះគោ ដូចជាទឹកដោះគោជូរជាដើម។ អាហារទាំងឡាយនេះ នឹងអាចធ្វើឲ្យសក់អ្នកក្រាស់ និងវែងទៀតផងនៅពេលដែលអ្នកព្យាយាមពិសារ។

3. នៅក្នុងពពួកសណ្តែកទាំងឡាយមានផ្ទុកប្រូតេអ៊ីនខ្ពស់ ជាពិសេស គឺសណ្តែកខ្មៅជាដើម។ ដូចនេះ បើអ្នកចង់ឲ្យសក់អ្នកឆាប់ដុះ អ្នកអាចពិសារពពួកសណ្តែកឲ្យបានច្រើន ទើបសក់អ្នកមានលក្ខណៈក្រាស់ និងវែង ដោយមិនចាំបាច់ចំណាយប្រាក់ច្រើននោះទេ។ អ្នកអាចសាកល្បងវិធីទាំងនេះបាន ដើម្បីអាចធ្វើឲ្យសក់ឆាប់វែង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង