ការព្យាបាលដោយបាញ់កាំរស្មីដើម្បីព្យាបាលជំងឺមហារីកអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវកាយ និងផ្លូវចិត្តច្រើន។ យកល្អគួរតែព្យាយាមគេងឲ្យបានច្រើន ញ៉ាំអាហារផ្តល់សុខភាព និងមានតុល្យភាពរបបអាហារ ព្រមទាំងរស់នៅឲ្យមានសុខភាពល្អច្រើនតាមតែអាចធ្វើបានក្នុងពេលព្យាបាលជំងឺ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាការណែនាំខ្លះៗដែលអ្នកអាចធ្វើបានក្នុងការថែរក្សាខ្លួនក្នុងពេលព្យាបាលដោយបាញ់កាំរស្មី៖
- ចូរគេងឲ្យបានគ្រប់គ្រាន់៖ រឿងនេះប្រហែលជាមានទាំងការគេងថ្ងៃទៀត ព្រោះការអស់កម្លាំងអាចជាផលរំខានដ៏ខ្លាំងនៃការបាញ់កាំរស្មី ដែលវាអាចកើតឡើងយូររហូតដល់ ៦សប្តាហ៍ឯណោះក្រោយពីព្យាបាលចប់
- ចូរញ៉ាំអាហារផ្តល់សុខភាព និងមានតុល្យភាពរបបអាហារ៖ ចូរពិភាក្សារបបអាហារអ្នកជាមួយគ្រូពេទ្យ ជាពិសេសបើសិនជាអ្នកមានផលរំខានដែលធ្វើឲ្យពិបាកញ៉ាំអាហារតែម្តង
- ចូរសម្អាតស្បែកដែលប៉ះពាល់នឹងកាំរស្មីជាមួយនឹងសាប៊ូមានជាតិកាត់តិចតួច៖ ចូរមិនត្រូវប្រើប្រាស់ផលិតផលណាផ្សេងដើម្បីសម្អាតស្បែកដោយមិនមានទទួលស្គាល់ពីគ្រូពេទ្យឡើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរប្រាប់គ្រូពេទ្យអំពីថ្នាំទាំងអស់ដែលអ្នកបានប្រើផង៕