ខួរក្បាលគឺជាសរីរាង្គដែលមានភាពស្មុគស្មាញបំផុតក្នុងរាងកាយ។ វាគឺជាមជ្ឈមណ្ឌលនៃការរៀនសូត្រ និងទទួលខុសត្រូវលើការដំណើរការណ៍ព័ត៌មានអារម្មណ៍ និងការឆ្លើយតបរបស់រាងកាយដោយផ្ទាល់។ ខួរក្បាលរបស់យុវវ័យគឺនៅតែកំពុងលូតលាស់នៅឡើយទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ មានការពិតមួយចំនួនដែលនិយាយអំពីខួរក្បាលរបស់មនុស្សវ័យក្មេងដូចខាងក្រោមនេះ៖
- សម្រាប់ស្រ្តី ខួរក្បាលនឹងមានទំហំពេញលេញនៅពេលគេអាយុបានប្រហែល ១១ឆ្នាំ ខណៈពេលបុរសអាចឈប់លូតលាស់ខួរក្បាលទៀតនៅពេលអាយុបាន ១៤ឆ្នាំ
- ខណៈពេលដែលខួរក្បាលប្រហែលជាមិនលូតលាស់ច្រើននៅពេលឈានដល់យុវវ័យហើយ តែវានៅតែបន្តធំធាត់ទៀតដល់គេអាយុបាន ២០ឆ្នាំក្រាស
- ផ្នែកខាងមុខនៃខួរក្បាលឈ្មោះថា Prefrontal Cortex គឺជាតំបន់លូតលាស់ចុងក្រោយគេបង្អោស។ វាមាននាទីទទួលខុសត្រូវលើការរៀបចំគំរោង ជ្រើសរើសអ្វីដែលអតិភាព និងគ្រប់គ្រងអ្វីដែលមានភាពបន្ទាន់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការប្រែប្រួលរបស់ខួរក្បាលដែលកំពុងតែលូតលាស់ប្រហែលជាអាចជួយពន្យល់បានថាហេតុអ្វីបានជាជំងឺផ្លូវចិត្តមួយចំនួនមិនបាត់ទៅវិញរហូតដល់គេស្ថិតក្នុងវ័យជំទង់ហើយ៕