ជំងឺរើមគឺជាការឡើងកន្ទួលរមាស់ដែលឈឺចាប់ខ្លាំងមួយប្រភេទ បង្កឡើងដោយវីរុស Herpes Zoster Virus ដែលដូចគ្នានឹងវីរុសបង្កជំងឺអ៊ុតស្វាយដែរ។ ក្រោយពីកើតជំងឺអ៊ុតស្វាយរួច វីរុសនេះប្រហែលជាសង្ងំក្នុងខ្លួន និងកើតជំងឺម្តងទៀតទៅជាជំងឺរើមតែម្តង ដែលជាធម្មតាកើតឡើងលើអ្នកអាយុខ្ទង់ ៥០ឆ្នាំ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្វីបើវាមិនមានការព្យាបាលជា តែជំងឺនេះអាចបង្ការ និងព្យាបាលបាន។ ខាងក្រោមនេះគឺជាព័ត៌មានខ្លះៗអំពីជំងឺរើមដែលអ្នកគួរដឹង៖
- អាការៈធម្មតាៗរបស់ជំងឺរើមមានដូចជា ក្រហាយៗ ការឈឺចាប់ដែលចាក់រាលដាល រមាស់ៗ ឬឈឺឈៀបៗ ឈឺក្បាល ឈឺក្រពះ និងមានពងបែកដែលច្រើនតែកើតឡើងនៅចង្កេះ និងមុខ
- មនុស្សចាស់ដែលមានសុខភាពល្អ និងអាយុចាប់ពី ៥០ឆ្នាំឡើងទៅគួរតែពិចារណាស្វែងរកការចាក់វ៉ាក់សាំងបង្ការជំងឺរើមនេះ
- ជំងឺរើមមិនឆ្លងទេ តែវាអាចរាលដាលក្នុងដំណាក់កាលចេញជាពងបែក ដូច្នេះយកល្អគួរតែគ្របឲ្យស្អាតនៅកន្លែងដែលមានកន្ទួលរមាស់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជំងឺរើមច្រើនតែកើតឡើងយូរបំផុត ៣ ទៅ ៥សប្តាហ៍
- មនុស្សងាយនឹងកើតជំងឺរើមនេះតែម្តងទេក្នុងមួយជីវិត ប៉ុន្តែវាក៏អាចកើតឡើងលើសពីមួយដងដែរ៕