ការណែនាំឲ្យពិនិត្យរកមើលជំងឺមហារីកពោះវៀនធំថ្មីត្រូវបានធ្វើឡើយលើមនុស្សដែលកត្តាប្រឈមមុខជាមធ្យម ឬមានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ ដែលការណែនាំពីមុនគឺអាយុ ៥០ឆ្នាំឯណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការដែលបន្ថយអាយុបែបនេះដោយសារតែ មានចំនួនអ្នកកើតជំងឺមហារីកពោះវៀនធំវ័យក្មេងកើនឡើងច្រើន។
ការពិនិត្យគួរតែចាប់ផ្តើមក្នុងពេលវ័យក្មេង ជាពិសេសអ្នកដែលមានការប្រឈមខ្ពស់នឹងមហារីក។ កត្តាប្រឈមដែលនាំឲ្យអ្នកជំងឺត្រូវពិនិត្យកាន់តែលឿននោះមានដូចជា៖
- ខ្លួនឯង ឬគ្រួសារធ្លាប់មានប្រវតិ្តកើតជំងឺមហារីកពោះវៀនធំ ឬដុំប៉ូលីពក្នុងពោះវៀនធំ
- ខ្លួនឯងមានប្រវត្តិកើតជំងឺរលាកពោះវៀនដូចជា ដំបៅពោះវៀនធំ ឬ Crohn’s Disease(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ខ្លួនឯងធ្លាប់មានប្រវត្តិប៉ះពាល់នឹងកាំរស្មីដោយផ្ទាល់នៅពោះ ឬតំបន់អាងត្រគាក ដើម្បីព្យាបាលជំងឺមហារីកណាមួយរួចហើយ៕