នៅសហរដ្ឋអាមេរិក មានប្រជាជនច្រើនជាង ៥៣លាននាក់ហើយដែលមានជំងឺពុកឆ្អឹង ឬមានការប្រឈមខ្ពស់នឹងការបាត់បង់កំហាប់ឆ្អឹង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាអ្នកជាមនុស្សដែលប្រឈមខ្ពស់នឹងជំងឺពុកឆ្អឹងមែន តើអ្នកអាចបន្ថយឱកាសបាក់បែកឆ្អឹងដូចម្តេចទៅ? ខាងក្រោមនេះគឺជាការណែនាំខ្លះៗដែលអាចជួយបង្ការការបាក់បែកឆ្អឹងដោយសារតែជំងឺពុកឆ្អឹងបាន៖
- ជួយការពារឆ្អឹងអ្នកតាមរយៈការលេបថ្នាំជាតិកាលស្យូម និងវីតាមីន D ឬញ៉ាំជីវជាតិទាំងនេះឲ្យគ្រប់គ្រាន់ពីរបបអាហារ
- កាត់បន្ថយការញ៉ាំប្រៃ
- ចូរញ៉ាំប្រូតេអ៊ីនឲ្យគ្រប់គ្រាន់។ ស្រ្តីគួរតែញ៉ាំប្រូតេអ៊ីន ៤៦ក្រាមក្នុងមួយថ្ងៃ និងបុរស ៥៦ក្រាមក្នុងមួយថ្ងៃ
- ចូរហាត់ប្រាណដើម្បីសាង និងរក្សាកំហាប់ឆ្អឹង
- បន្ថយការដួលតាមរយៈការរក្សាលំនឹងខ្លួនឲ្យបានល្អ លំហាត់ប្រាណដែលបត់បែន និងពង្រឹងភាពរឹងមាំរបស់រាងកាយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូររៀបចំផ្ទះឲ្យបានស្អាតល្អដើម្បីកុំឲ្យរអិលដួលបាន៕