ការស្រាវជ្រាវបានបង្ហាញថា ការទុកទូរស័ព្ទក្បែរនឹងកន្លែងអ្នកគេងនៅពេលយប់ អាចបង្កគ្រោះថ្នាក់។ ប្រសិនបើទូរស័ព្ទដៃរបស់អ្នកនៅជិតក្បាលរបស់អ្នក នៅក្រោមខ្នើយ ឬនៅលើតុពេលយប់ អ្នកប្រហែលជាចង់រកកន្លែងផ្សេង ដើម្បីទុកវានៅពេលយប់។ តើគួរទុកឆ្ងាយកម្រិតណាទៅ?
ទូរសព្ទ័របស់អ្នកគួរស្ថិតនៅចំងាយយ៉ាងតិច ១ម៉ែត្រពីគ្រែរបស់អ្នក ដើម្បីការពារកុំឱ្យមានការប៉ះពាល់ទៅនឹងថាមពលប្រេកង់របស់វិទ្យុ។ ប្រសិនបើអ្នកត្រូវការប្រើទូរស័ព្ទរបស់អ្នកជាសំឡេងរោទិ៍ សូមបើក Flight Mode ដើម្បីការពារវិទ្យុសកម្ម។ នៅពេលថ្ងៃសូមដាក់ទូរស័ព្ទរបស់អ្នកនៅក្នុងកាបូប ជាជាងនៅក្នុងហោប៉ៅរបស់អ្នក។ នេះអាចជួយរារាំងអ្នកពីការប៉ះពាល់នឹងកម្រិតវិទ្យុសកម្មខ្ពស់។
ទូរស័ព្ទដៃបញ្ចេញថាមពលប្រេកង់ ដែលជាទម្រង់នៃវិទ្យុសកម្មនៅពេលពួកគេទាក់ទងជាមួយអង់តែនបណ្តាញទូរស័ព្ទ។ វិទ្យុសកម្មនេះមិនមានគ្រោះថ្នាក់អ្វីទេ តែការដាក់ទូរស័ព្ទនៅជិតក្បាលអ្នកយូរហើយជាប្រចាំ អាចបណ្តាលឱ្យឈឺក្បាលនិងពិបាកគេង។
ប្រសិនបើអ្នកគេងដោយដាក់ទូរស័ព្ទដៃរបស់អ្នកលើពូកជាមួយនឹងអ្នក អ្នកអាចនឹងគេងកិនវានៅពេលដែលគេងលក់។ ដោយសារតែបែបហ្នឹងហើយ វាអាចឡើងកម្តៅ ហើយអាចបណ្តាលឱ្យឆាប់ខូចថ្ម។ ក្នុងករណីខ្លះ វាក៏អាចបណ្តាលឱ្យមានអគ្គិភ័យថែមទៀតផង៕