សុខភាពខួរក្បាលគឺពិតជាសំខាន់ណាស់។ យើងគ្រប់គ្នាសុទ្ធតែចង់បានសុខភាពខួរក្បាលល្អ តែយើងមិនបានគិតដល់ទង្វើខ្លះ ដែលយើងធ្វើរាល់ថ្ងៃ បានផ្តល់ផលអាក្រក់ដល់ខួរក្បាលឡើយ។ ទម្លាប់៣យ៉ាងខាងក្រោមនេះ ត្រូវតែបញ្ឈប់ភ្លាម ប្រសិនបើអ្នកចង់បានខួរក្បាលដែលមានសុខភាពល្អ។
១. ញ៉ាំអាហារមិនផ្តល់សុខភាពច្រើន
ផ្នែកជាច្រើនរបស់ខួរក្បាលមានជាប់ទាក់ទងនឹងការរៀនសូត្រ ការចងចាំ និងសុខភាពផ្លូវចិត្ត ប៉ុន្តែកន្លែងទាំងនេះមិនសូវធំឡើងនៅលើមនុស្សដែលញ៉ាំបឺហ្គឺ ដំឡូងចៀន និងភេសជ្ជៈកំប៉ុងច្រើនៗ។ ផ្លែបឺរី គ្រាប់ធញ្ញជាតិ និងបន្លែពណ៌បៃតង គឺជាអាហារដែលជួយជម្រុញដល់មុខងារខួរក្បាល ហើយក៏បន្ថយការថយចុះរបស់មុខងារផ្លូវអារម្មណ៍បានដែរ។
២. គេងមិនគ្រប់
អ្នកបានធ្វើរឿងមួយចំនួនតូចដែលអ្នកមិនបានដឹងថា មិនគួរធ្វើឡើយ។ ប៉ុន្តែទម្លាប់អាក្រក់មួយចំនួននោះអាចនឹងផ្តល់ផលមិនល្អដល់ខួរក្បាលបាន។ ឧទាហរណ៍ ការគេងមិនគ្រប់ប្រហែលជាមូលហេតុនៃភាពភ្លេចភ្លាំងដែរ។ វាគឺជារឿងល្អបំផុតដែលគួរគេងទៀងទាត់។ បើសិនជាអ្នកមានបញ្ហានៃការគេង ចូរចៀសវាងគ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន និងការបើកមើលឧបករណ៍អេឡិចត្រូនិចនៅពេលល្ងាច។
៣. មិនបានធ្វើចលនាគ្រប់គ្រាន់
កាលណាអ្នកមិនបានហាត់ប្រាណទៀងទាត់កាន់តែយូរ អ្នកកាន់តែងាយនឹងមានជំងឺភ្លេចភ្លាំងពេលចាស់ជរា។ អ្នកក៏ទំនងជាមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងលើសសម្ពាធឈាម ដែលរឿងនេះអាចជាប់ទាក់ទងនឹងជំងឺភ្លេចភ្លាំងពេលចាស់ជរាដែរ។ អ្នកមិនចាំបាច់ទៅរត់ម៉ារ៉ាតុងឡើយគ្រាន់តែចំណាយពេលកន្លះម៉ោងធ្វើការងារក្នុងចំការ ឬដើរលឿនៗជាមួយអ្នកជិតខាងក៏មានប្រយោជន៍ចំពោះខួរក្បាលដែរ៕