ជាការពិតណាស់ កាហ្វេល្អសម្រាប់សុខភាព នៅពេលដែលយើងប្រើវាត្រូវ តែវាក៏មិនល្អដែរនៅពេលដែលយើងញៀនវា។ ថ្ងៃនេះអ្នកនឹងបានស្គាល់ពីអាការៈកើតឡើងលើអ្នកញៀនកាហ្វេ នៅពេលដែលមិនបានផឹក។ ជាការពិតណាស់ កាហ្វេល្អសម្រាប់សុខភាព នៅពេលដែលយើងប្រើវាត្រូវ តែវាក៏មិនល្អដែរនៅពេលដែលយើងញៀនវា។ ថ្ងៃនេះអ្នកនឹងបានស្គាល់ពីអាការៈកើតឡើងលើអ្នកញៀនកាហ្វេ នៅពេលដែលមិនបានផឹក។
១. មិនអាចផ្តោតអារម្មណ៍បាន
រោគសញ្ញាមួយទៀតដែលអ្នកគួរសម្គាល់មើលនៅពេលកាត់បន្ថយការទទួលទានកាហ្វេនោះ គឺអ្នកនឹងជួបប្រទះនូវបញ្ហាពិបាកផ្ដោតអារម្មណ៍។ ត្រូវចាំទុកក្នុងចិត្តថា កាហ្វេ ដើរតួរំញោចបង្កើនសកម្មភាពនៃខួរក្បាល។ ដូច្នេះនៅពេលមិនបានទទួលទានវា មុខងារនៃសតិអារម្មណ៍ប្រែជាដំណើរការយឺតមិនសូវសកម្មរហ័សដូចមុន។
២. អស់កម្លាំងមិនចង់ធ្វើអ្វីសោះ
ការទទួលទានកាហ្វេ អាចជួយជម្រុញបង្កើនកម្រិតថាមពលរាងកាយគួរឲ្យកត់សម្គាល់តាមរយៈសារធាតុរំញោចលើកកម្លាំងដែលវាមានផ្ទុក។ ទោះជាយ៉ាងណាក៏ដោយ ម្ដងដែលអ្នកផ្ដាច់វានោះអ្នកប្រាកដជាជួបប្រទះនូវបញ្ហាអស់កម្លាំង ហើយងងុយគេងជាមិនខាន។
៣. ឈឺក្បាលខ្ទោកៗ
មួយក្នុងចំណោមរោគសញ្ញា ឬអាការៈទូទៅបំផុតនៃការផ្ដាច់កាហ្វេគឺ ឈឺក្បាល។ នោះក៏ព្រោះតែនៅពេលអ្នកទទួលទានកាហ្វេ សសៃឈាមទៅកាន់ខួរក្បាលនឹងប្រែជារួមតូចពន្យឺតលំហូរឈាម ហើយនៅពេលអ្នកឈប់ទទួលទាននោះជាតិកាហ្វេអ៊ីនក៏គ្មានឥទ្ធិពលអ្វីលើសសៃឈាមទៀតទេក្រោយមកឈាមក៏ស្ទុះហូរទៅកាន់ខួរក្បាលភ្លាមៗនាំឲ្យកើតមានអាការៈឈឺក្បាល៕